ប្រជាជនឥណ្ឌាជ្រួលតាមគ្នា ទៅសុំទឹកស័ក្តិសិទ្ធិចេញពីរូបសំណាកដំរីមកផឹក តែតាមពិតទឹកនោះចេញពីម៉ាស៊ីនត្រជាក់សោះ
មហាជននៅតាមបណ្តាញសង្គម កំពុងតែមានការហួសចិត្តទៅលើប្រជាជនឥណ្ឌា ដោយពួកគេបានផ្អើលឈូឆរទៅសុំទឹកស័ក្តិសិទ្ធិចេញពីមាត់រូបសំណាកដំរីនៅក្នុងវត្តមួយកន្លែងមកផឹក តែតាមពិតទឹកនោះជាទឹកស្មោគគ្រោកដែលចេញពីម៉ាស៊ីនត្រជាក់សោះ។
តាមព័ត៌មានបានឱ្យដឹងថា ប្រជាជនឥណ្ឌាជាច្រើនបានកំពុងនាំគ្នាទៅគោរពសក្ការៈនៅវត្ត ហើយមុននឹងមកវិញពួកគេម្នាក់ក៏នាំគ្នាឈូឆរទៅត្រង់ទឹកដែលហូរចេញពីរូបសំណាក់មាត់ដំរីនៅក្នុងវត្តនោះមកផឹក ដោយអ្នកខ្លះកាន់កែវត្រង អ្នកខ្លះទៀតក៏ត្រងដោយដៃមិនជ្រុះសូម្បីមួយតំណក់ ព្រោះតែជឿថាជាទឹកស័ក្តិសិទ្ធិដែលហូរចេញព្រះបាទរបស់ព្រះគ្រឹស្នា។
យ៉ាងណាមិញ អ្នកនៅក្នុងវត្តក៏បានចេញមុខប្រាប់ថា ទឹកដែលហូរមកនេះគឺជាទឹកដែលហូរចេញពីម៉ាស៊ីនត្រជាក់ វាជាទឹកស្មោគគ្រោក ប៉ុន្តែប្រជាជនទាំងនោះហាក់មិនខ្វល់ខ្វាយឡើយ ពួកគេនៅតែបន្តសកម្មភាពដដែល ដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមនាំគ្នាហួសចិត្ត និង រិះគន់ពេញទំហឹង៕
ប្រភព៖ Kapook