កុំមើលតែសម្បកក្រៅ! ខំទុកចិត្តនាំមកធ្វើការហាងលក់មាស ស្រាប់តែបន្លំលួចមាសអស់ខ្ទង់ ១៥៥ តម្លឹងទម្រាំម្ចាស់ដឹង
ថ្មីៗនេះ មានហាងមាសមួយកន្លែង ស្ថិតក្នុងខេត្តខនកេនប្រទេសថៃ បានទម្លាយពីការបន្លំលួចមាសរបស់ឈ្នួលនៅក្នុងផ្ទះដែលខ្លួនបានជួលមក ដោយបានលួចអស់ ៤៧ លើក សរុបជាទឹកប្រាក់ជាង ៥០ ម៉ឺនដុល្លារ ហើយបើតាមហាងហេងមាសបច្ចុប្បន្នចំនួនដែលលួចនោះអាចទិញមាសបានខ្ទង់ ១៥៥ តម្លឹងឯណោះ។
តាមព័ត៌មានបានឱ្យដឹងថា ខាងម្ចាស់ហាងទើបតែចាប់អារម្មណ៍ឃើញមានមាសធ្លាក់ចេញពីអៀមធ្វើម្ហូបរបស់ស្រ្តីចំណាស់ ជាឈ្នួលដែលខ្លួនបានជួលមកធ្វើការនៅក្នុងផ្ទះ ហើយក៏បានសួរនាំទៅ តែខាងឈ្នួលបានប្រាប់ថាប្រហែលជាមាសរអិលធ្លាក់ចូលមកដោយខ្លួនឯង។
ដោយឡែក ខាងម្ចាស់ហាងក៏បានទៅបើកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថាស្រ្តីរូបនេះបានចាប់ផ្តើមចូលទៅលួចមាសខណៈម្ចាស់ហាងភ្លេចខ្លួនតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ដោយបានយកលាក់នៅក្នុងអៀមធ្វើម្ហូបជាប្រចាំ សរុបទៅលួចបាន ៤៧ លើក បើគិតជាលុយគឺ ២០ លានបាត ដែលស្មើប្រមាណនឹង ៥៨ សែនដុល្លារឯណោះ។
យ៉ាងណាមិញ ខាងម្ចាស់ហាងក៏បានចូលទៅរកភស្តុតាងនៅតាមបណ្តាញសង្គមថែមទៀត ក៏ឃើញស្រ្តីរូបនេះតែងផុសអួតនូវទ្រព្យសម្បត្តិខ្លួនជារឿយៗ មានទាំងការទិញដី ទិញម៉ូតូ និង ហ៊ឺហារខុសធម្មតា ហើយចុងក្រោយគេក៏បានដំណើរក្តីទៅតាមផ្លូវច្បាប់ ដោយដំបូងឡើយស្រ្តីរូបនេះបានទទួលសារភាព តែខណៈទៅដល់តុលាការបែរជាប្រកែកការចោទប្រកាន់គ្រប់បែបយ៉ាង ព្រមទាំងឆ្លៀតប្តឹងម្ចាស់ហាងវិញទៀត៕
ប្រភព៖ Sanook