ខ្លាំងជាងមហារីកទៀត! ការសិក្សារកឃើញភាពឯកាអាចឆ្លងគ្នា ហើយប៉ះពាល់សុខភាពជាងផឹកស្រា និង ជក់បារី ១៥ ដើមក្នុង ១ ថ្ងៃ
ភាពឯកាកណ្តោចកណ្តែងអារម្មណ៍ គឺជាធម្មជាតិរបស់មនុស្ស ប៉ុន្តែថ្មីៗនេះមានការសិក្សាមួយរកឃើញថា វាអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់មនុស្សជាងការផឹកស្រា និង ជក់បារីទៅទៀត។
ភាពឯកា កើតឡើងពីការខ្វះខាត ការខ្សត់ទំនាក់ទំនងក្នុងសង្គម ក៏ដូចជាមនុស្សជុំវិញខ្លួន ឬ ភាពឯកាក៏អាចកើតឡើងបាននៅពេលដែលមនុស្សមានទំនាក់ទំនងក្នុងសង្គមហើយ តែទំនាក់ទំនងនោះគ្មានគុណភាព និង មិនដូចការរំពឹងទុកក៏ថាបាន។
ភាពឯកា ក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានផងដែរ ដោយមានការសិក្សារបស់ Journal of Personality and Social Psychology បានរកឃើញថា បើមនុស្សមិនឯកាទៅនៅជិតនឹងមនុស្សឯកា នោះមនុស្សដែលមិនឯកា នឹងក្លាយទៅជាមនុស្សឯកាដូចគ្នា។
លើសពីនេះទៅទៀត ភាពឯកាគឺមានគ្រោះថ្នាក់ដល់សុខភាពជាងការជក់បារីក្នុងមួយថ្ងៃ ១៥ ដើម ការផឹកស្រា និង ការមានជំងឺលើសទម្ងន់ទៅទៀត ព្រោះភាពឯកាបណ្តាលឱ្យកើតការស្រ្តេសតប់ប្រមល់ ងាយនឹងទៅជាជំងឺបាក់ទឹកចិត្ត ដែលនាំឱ្យមនុស្សប្រព្រឹត្តទម្លាប់មិនល្អផ្សេងៗដែលកាន់តែប៉ះពាល់សុខភាព ដូចជាការផឹកស្រាកាន់តែច្រើន ការហូបអាហារមិនល្អ និង មិនបានត្រឹមត្រូវ៕