កៀកឆ្នាំថ្មី ២០២៥! គ្រូចិនសែម៉ុង ផ្តាំឱ្យអ្នកកើតឆ្នាំ ៥ នេះ ប្រញាប់បញ្ចប់ការងារប្រមូលលុយទុក ព្រោះឆ្នាំក្រោយជាឆ្នាំឆុង
គិតមកដល់ជិតពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺសល់ពេលប្រមាណជាង ១ ខែទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ឆ្នាំថ្មី ឆ្នាំ ២០២៥ ហើយ។
កៀកនឹងឆ្នាំថ្មីខិតជិតមកដល់ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកគ្រូចិនសែ ម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពមួយរូប បានចែករំលែកឱ្យបានដឹងអំពីឆ្នាំឆុងទាំង ៥ នៃឆ្នាំ ២០២៥ ដែលមានដូចជា ឆ្នាំម្សាញ់, វក, កុរ, ខាល និង រោង។
លោកគ្រូចិនសែម៉ុងបានបន្ថែមថា សម្រាប់ឆ្នាំទាំង ៥ បើចង់ធ្វើអី គួរធ្វើឱ្យហើយ ប្រញាប់បញ្ចប់ការងារប្រមូលលុយទុកក្នុងឆ្នាំនេះ ព្រោះបើរឿងរ៉ាវក្នុងឆ្នាំនេះដោះមិនចប់ទេ ហើយយកទៅឆ្នាំក្រោយ គឺពិបាកជោគជ័យណាស់។ លោកគ្រូបានបន្ថែមថា ចំពោះឆ្នាំរោង គឺឆុងពិសេស រោងមានសច្ចៈភាព អត់ឆុង រោងគ្មានសច្ចៈ គ្មានគុណធម៌ គឺឆុងខ្លាំងជាងឆ្នាំមុនទៀត៕