រុស្ស៊ីកំពុងពិចារណាបង្កើត «ក្រសួង-ផ្លូ/វ-..ភេ-.ទ» ក្រោយ ពូទីន លើកគំនិតជំរុញឱ្យពលរដ្ឋ.-រួ/.ម-មេ/ត្រីនៅកន្លែងធ្វើការ
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយដោយប្រទេសរុស្ស៊ីថ្មីៗនេះ កើតមានគំនិតចង់បង្កើត «ក្រសួងផ្នែកផ្លូវភេទ» ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះអត្រាកំណើតនៅក្នុងប្រទេស។
តាមការចេញផ្សាយរបស់សារព័ត៌មាន Mirror បានឱ្យដឹងថា សំណើរបង្កើតក្រសួងផ្លូវភេទនេះដែរ កំពុងតែត្រូវបានពិនិត្យមើលដោយលោកស្រី Nina Ostanina ប្រធានគណៈកម្មកាធិការនៃសភារុស្ស៊ីស្ដីពីការការពារគ្រួសារ ភាពជាឪពុកម្ដាយ សម្ភព និង កុមារភាព។ គំនិតចង់បង្កើតក្រសួងថ្មីនេះដែរ កើតមានឡើងស្របពេលមន្ត្រីប្រចាំប្រទេសរុស្ស៊ីកំពុងរុករកដំណោះស្រាយក្នុងការឆ្លើយតបលើបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជនក្នុងប្រទេស។
សំណើរគោលៗមួយចំនួនដែលបានលើកឡើងក្នុងការបង្កើនអត្រាកំណើតក្នុងប្រទេសរុស្ស៊ីរួមមាន៖
– មិនឱ្យប្រើប្រាស់អ៊ិនធឺណែត និង បើកភ្លើងនៅចន្លោះម៉ោង ១០ យប់ និង ២ ភ្លឺ
– ផ្ដល់ជាប្រាក់រង្វាន់ដល់បណ្ដាអ្នកម្ដាយដែលស្នាក់នៅផ្ទះ
– រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ចំនួន ៥ ពាន់រូប (៥០.០៦ ដុល្លារ) ដល់អ្នកដែលធ្វើការណាត់ជួបគូស្នេហ៍លើកដំបូង
– រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ចំនួន ២៦៣០០ រូប (២៦៣ ដុល្លារ) សម្រាប់គូស្នេហ៍រៀបការនៅសណ្ឋាគារ
គួររំឭកផងដែរថា កាលពីខែកញ្ញាកន្លងទៅ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី បានធ្វើការជំរុញឱ្យពលរដ្ឋរុស្ស៊ីទាំងអស់មានសកម្មភាពផ្លូវភេទនៅកន្លែងធ្វើការ អំឡុងម៉ោងបាយថ្ងៃត្រង់ និង ម៉ោងសម្រាកផឹកកាហ្វេ ដើម្បីជាការជួយដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើតនៅក្នុងប្រទេស។
ការផុសឡើងនៃគំនិតនេះដែរ គឺកើតមានឡើងខណៈអត្រាកំណើតក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្នគឺឈរនៅត្រឹមអត្រា ១.៥ ក្មេងក្នុងស្ត្រីម្នាក់ ដែលអត្រានេះគឺធ្លាក់ទាបជាងអត្រា ២.១ ដែលតម្រូវសម្រាប់ចំនួនប្រជាជនដែលមានស្ថេរភាព។ កត្តាមួយទៀតនោះគឺថា យុវវ័យរុស្ស៊ីប្រមាណជាង ១ លាននាក់ក៏បាននាំគ្នាចាកចេញពីប្រទេសផងដែរ ដោយសារតែបញ្ហាសង្គ្រាមឥតឈប់ជាមួយអ៊ុយក្រែននោះ៕
ប្រភព៖ 9GAG