បង្ខំកូនស្រីឱ្យរៀបការជាមួយតាចាស់អ្នកមាន តែនាងមិនព្រម ឪពុកម្ដាយទៅគំ.រា.//មដល់សាលារហូតកើតរឿងក្ដីក្ដាំងប្រឈមជាប់គុ.កច្រវាក់
សារព័ត៌មាន Mirror បានរាយការណ៍ពីរឿងរ៉ាវមួយ ដែលបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែង នារដ្ឋ Washington សហរដ្ឋអាមេរិក ដោយឪពុកម្តាយមួយគូបានបុកចូលទៅធ្វើបាបកូនស្រីដល់ក្នុងនោះ ក្រោយពីនាងមិនព្រមចូលរោងការជាមួយនឹងកូនកំលោះដែលខ្លួនបានរៀបចំឱ្យ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ កូនស្រីដែលមានវ័យ ១៧ ឆ្នាំរូបនេះ ត្រូវបានឪពុកម្តាយជាជនជាតិអ៊ីរ៉ាក់បានបង្ខំឱ្យនាងឡើងយន្តហោះទៅរៀបការជាមួយបុរសចំណាស់ម្នាក់នៅឯប្រទេសអ៊ីរ៉ាក់ តែនាងមិនព្រម ហើយក៏ត្រូវឪពុកគំរាមសម្លាប់ ទើបនាងរត់ចេញពីផ្ទះ។ ក្រោយមកនាងក៏បានទៅរកសង្សារដល់សាលារៀនរបស់គេ ដើម្បីឱ្យខាងគ្រូៗក្នុងសាលាជួយដល់នាង។ ខាងគ្រូៗក្នុងសាលាក៏បានជួយរកកន្លែងស្នាក់នៅឱ្យនាង តែខណៈនាងកំពុងតែរៀបនឹងធ្វើដំណើរចេញទៅកន្លែងស្នាក់នៅនោះ ឪពុកម្តាយរបស់នាងក៏មកទាន់ ហើយបានធ្វើការច្របាច់ក ទះតប់នាងមួយទំហឹងតែម្តង។
យ៉ាងណាមិញ ក្រោយពីកើតហេតុឪពុកម្តាយទាំងគូក៏ត្រូវបានប៉ូលិសឃាត់ទៅដំណើរក្តីទៅតាមផ្លូវច្បាប់ ដោយពួកគេបានជាប់ទោសពីបទគំរាមសម្លាប់ ព្យាយាមចាប់ជំរិត ការធ្វើបាបរាងកាយ និង រំលោភបំពាន៕
ប្រភព៖ Sanook