ឱកាសការងារ ៦៥០ កន្លែងពីក្រុមហ៊ុនធំៗ ដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាមនៅថ្ងៃទី ២៨ វិច្ឆិកានេះ
នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ផេកផ្លូវការរបស់ National Employment Agency បានប្រកាសពីឱកាសការងារថ្មីចំនួន ៦៥០ កន្លែង កំពុងរង់ចាំសម្រាប់សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទោះគ្មានបទពិសោធក៏អាចដាក់ពាក្យបានដែរ។
យោងតាមប្រភពដដែលបានឱ្យដឹងថា ឱកាសការងារថ្មីចំនួន ៦៥០ កន្លែង គឺមកពីក្រុមហ៊ុនធំៗចំនួន ៥ ដោយត្រូវការបុគ្គលិកឱ្យចូលបម្រើការងារ ដាក់ពាក្យភ្លាមសម្ភាសភ្លាម នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕
ប្រភព៖ NEA