ពុ-ទ្ធោ! ទើបវ័យ ១៧ ឆ្នាំ នារីរូបស្រស់ម្នាក់ត្រូវជ្រូកព្រួ-ត//ខាំ-រហូតស្ល-ា.-/ប់ ពេលចូលទៅក្នុងទ្រុងដាក់ចំណី
ថ្មីៗនេះ រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើងលើនារីរូបស្រស់សញ្ជាតិរុស្ស៊ី វ័យត្រឹម ១៧ ឆ្នាំម្នាក់ឈ្មោះ Milena Shevelyova ជាអ្នករស់នៅក្នុងតំបន់ Kransnoyarsk ដោយរូបនាងត្រូវបានហ្វូងសត្វជ្រូកក្នុងកសិដ្ឋានរបស់គ្រួសារព្រួតវាយប្រហាររហូតបាត់បង់ជីវិត។
តាមសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា មុនកើតហេតុ នាង Milena ស្នាក់នៅផ្ទះតែម្នាក់ឯងទេហើយត្រូវឪពុកម្ដាយនាងផ្ដាំឱ្យជួយមើលដាក់ចំណីឱ្យជ្រូកផងព្រោះពួកគាត់ត្រូវឡើងទៅក្រុងនៅក្បែរនោះ។
ហេតុការណ៍អាក្រក់ និង គួរឱ្យរន្ធត់ជាទីបំផុតក៏បានកើតមានឡើងនៅពេលនាងចូលក្នុងទ្រុងជ្រូកដើម្បីដាក់ចំណីឱ្យពួកវា ហើយក៏ត្រូវសត្វទាំងនោះវាយប្រហារភ្លាមៗរហូតនាងសន្លប់បាត់ស្មារតី។ នាងរងរបួសជាច្រើនកន្លែងនៅត្រង់ក្បាល និង រាងកាយដោយសារតែជ្រូកព្រួតខាំ ហើយកន្លែងដែលធ្ងន់ធ្ងរបំផុតនោះគឺជ្រូកខាំដាច់សរសៃឈាមអាទែត្រង់ភ្លៅរបស់នាងបណ្ដាលឱ្យឈាមហូរច្រើនពេករហូតនាងបាត់បង់ជីវិតតែម្ដង។
រាងកាយរបស់នាងត្រូវបានប្រទះឃើញនៅក្នុងទ្រុងជ្រូក ក្រោយឪពុកម្ដាយទាក់ទងទៅនាងតាមទូរស័ព្ទមិនបាន ហើយក៏ប្រាប់ឱ្យមិត្តភក្តិជួយទៅមើលកូនជំនួសក៏ឃើញហេតុការណ៍រន្ធត់បែបនេះតែម្ដង។ ខាងរថយន្តសង្គ្រោះបន្ទាន់ក៏បានទាក់ទងមកភ្លាមៗដែរ ប៉ុន្តែជាអកុសលគ្រូពេទ្យបានប្រកាសថា នាងបានស្លាប់នៅនឹងកន្លែងទៅហើយ៕