វឌ្ឍនៈ ប្រ៊ូវើរី ដាក់ដំណើរការស្រាបៀរដ្រាហ្គិនស៊ីលវើ កំប៉ុងសស្លីម កាន់តែប្រណីត ទឹកខ្មៅដដែល រសជាតិកាន់តែស្រាលស្រទន់
ម៉ាកសញ្ញា ដ្រាហ្គិន ដែលគេស្គាល់ថាជាប៊្រេនស្រាបៀរប្រណិតរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់សម្ពោធផលិតផលថ្មីឈ្មោះថា ដ្រាហ្គិន ស៊ីលវើ (Dragon Silver) កំប៉ុងស រាងស្លីម កាន់តែប្រណិតទាក់ទាញ ទឹកពណ៌ខ្មៅដដែល រក្សារសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបនៃស្រាបៀរដ្រាហ្គិនព្រីមៀមដាកបៀរ ប៉ុន្តែមានកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.២% កាឡូរីទាប កាន់តែស្រាលស្រទន់ ស្រស់ស្រាយ ងាយស្រួលទទួលទាន បំពេញតាមតម្រូវការអតិថិជនដែលនិយមស្រាបៀរដែលមានរសជាតិស្រាល សម្រាប់រាល់ការជួបជុំរីករាយបានកាន់តែយូរ។
ក្រៅពីប្រណិតភាព រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសចំនួន៩ បីឆ្នាំជាប់គ្នាពីស្ថាប័នអន្តរជាតិល្បីៗ ដ្រាហ្គិន ស៊ីលវើ បន្តផ្តល់សំណាងលើក្រវិលកំប៉ុងជូនអតិថិជនមានដូចជារថយន្តភីកអាប់ មាសសុទ្ធ ម៉ូតូស៊េរីទំនើប និងទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ហើយដ្រាហ្គិន ស៊ីលវើ ចាប់ផ្តើមមានលក់នៅតាមទីផ្សារហើយ ដូច្នេះលោកអ្នកអាចបន្តសប្បាយជាមួយរសជាតិ និងគុណភាពរបស់ដ្រាហ្គិន។ បន្តសប្បាយ បន្តគាស់ ឈ្នះរង្វាន់ជាមួយ ដ្រាហ្គិន!