ពុទ្ធេ-ា! មានទម្ងន់មិនឱ្យអ្នកផ្ទះដឹង ពេលសម្រាលរួចលួចចិញ្ចឹមនៅក្នុងកិទូអស់ ៣ ឆ្នាំ ទម្រាំបែកការណ៍ក្មេងខ្វះការលូតលាស់ដូចទើបអាយុ ៧ ខែ
សារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវរបស់ស្រ្តីម្នាក់ ដែលរស់នៅក្នុងក្រុង Cheshire ប្រទេសអង់គ្លេស ដែលដាច់ចិត្តយកកូនស្រីទៅចិញ្ចឹមនៅក្នុងកិទូអស់ ៣ ឆ្នាំ ព្រោះតែពពោះដោយមិនដឹងខ្លួន និង មិនហ៊ានឱ្យអ្នកផ្ទះដឹង។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះបានពពោះដោយមិនដឹងខ្លួន ហើយបានសម្រាលបានកូនស្រីម្នាក់នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ។ ក្រោយមក ដោយសារតែមិនហ៊ានទម្លាយឱ្យនរណាដឹង នាងក៏បានយកទារកទៅលាក់ចិញ្ចឹមនៅក្នុងកិទូមួយនៅក្នុងផ្ទះ ដោយបញ្ចុកតែវីតាមីនទឹកដោះតាមម្ជុលស៊ឺរ៉ាងឱ្យក្មេង។ រហូតដល់មានថ្ងៃមួយក្នុងឆ្នាំ ២០២៣ មានភ្ញៀវមកលេងផ្ទះនាង ទើបផ្ទុះការបែកធ្លាយ ព្រោះតែក្មេងបានយំ ហើយភ្ញៀវបានឮសំឡេងនោះ។
យ៉ាងណាមិញ អាជ្ញាធរខាងសង្គមកិច្ចបានចូលទៅសង្រ្គោះក្មេងស្រីខាងលើ ហើយបានឱ្យដឹងថានាងខ្វះអាហាររូបត្ថម្ហខ្លាំងណាស់ នាងមានអាយុ ៣ ឆ្នាំហើយ តែរាងកាយនាងស្វិតស្គមដូចជាក្មេងអាយុ ៧ ខែដូច្នោះឯង ហើយនាងមានបញ្ហាសុខភាពផ្សេងៗជាច្រើន ជាពិសេសគឺការលូតលាស់ខាងខួរក្បាលក៏មិនសូវល្អដែរ។ ដោយឡែក ស្រ្តីជាម្តាយ បានសារភាពកំហុស ហើយត្រូវបានតុលាការកាត់ក្តីឱ្យជាប់គុកចំនួន ៧ ឆ្នាំ ៦ ខែ ក្រោមករណីធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរចំពោះការចិញ្ចឹមកូន៕
ប្រភព៖ Khaosod