សោកស្ដាយមួយជីវិត! ស្រ្តីម្នាក់ស្ល-ា./ប់ទាំងកូនក្នុងពោះ ៧ ខែ ព្រោះទៅពេទ្យគេថាមិនកើតអី បើកតែថ្នាំរួចឱ្យមកផ្ទះវិញ
ថ្មីៗនេះមានរឿងរ៉ាវមួយកំពុងតែបង្កការហួសចិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ ដោយមានស្រ្តីពពោះ ៧ ខែម្នាក់ត្រូវស្លាប់ជាមួយកូនក្នុងផ្ទៃ ក្រោយពីឈឺពោះ តែពេទ្យមិនទទួល ប្រាប់ថាគ្រាន់តែអាស៊ីតក្រពះច្រាល។
តាមបុរសជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់លោកមានអាយុ ៣៩ ឆ្នាំ ហើយនាងកំពុងតែពពោះកូនក្នុងផ្ទៃ ៧ ខែទៅហើយ ស្រាប់តែនៅថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅនេះ ប្រពន្ធបានត្អូញប្រាប់ថាឈឺពោះ ទើបលោកនាំនាងទៅមន្ទីរពេទ្យមួយកន្លែងនៅខេត្តឈុនបុរី ជាមន្ទីរពេទ្យដែលប្រពន្ធចេញចូលផ្ញើពោះនៅទីនោះជាប្រចាំ។
ពេលទៅដល់ ខាងគ្រូពេទ្យបានឱ្យដឹងថា នាងគ្រាន់តែច្រាលអាស៊ីត្រក្រពះប៉ុណ្ណោះ ហើយក៏បានបើកថ្នាំឱ្យរួចក៏ឱ្យត្រឡប់ទៅផ្ទះវិញ លុះប្រពន្ធមកដល់ផ្ទះនាងក៏កាន់តែមានអាការៈមិនសូវស្រួល ដោយចេះតែក្អួត និង បែកញើសជោក។ បុរសជាប្តីបាននាំប្រពន្ធត្រឡប់ទៅមន្ទីរពេទ្យដដែលវិញ តែជាអកុសលមិនយូរប៉ុន្មាននាងក៏បានលាចាកលោកទៅជាមួយនឹងកូនប្រុសអាយុ ៧ ខែក្នុងពោះដោយការឡើងសម្ពាធឈាមខ្ពស់។
យ៉ាងណាមិញ បុរសជាប្តីពិតជាសោកស្តាយខ្លាំងណាស់ចំពោះហេតុការណ៍មួយនេះ ព្រោះត្រូវបាត់បង់ទាំងប្រពន្ធ និងកូនប្រុសដែលមិនទាន់បានបើកភ្នែកមើលពិភពលោកនៅឡើយ។ លើសពីនេះទៅទៀត បុរសរូបនេះក៏កើតការមិនសុខចិត្តជាមួយនឹងមន្ទីរពេទ្យខាងលើជាខ្លាំង ព្រោះគេមិនបានផ្តល់ហេតុផល ការសុំទោស ឬការបកស្រាយត្រឹមត្រូវណាមួយទាក់ទងនឹងករណីនេះឡើយ បុរសរូបនេះក៏នឹងមិនបូជាសពប្រពន្ធឡើយ លុះត្រាតែខាងមន្ទីរពេទ្យចេញមុខមកសុំទោស៕
ប្រភព៖ AMARINTV