ព្រះអើយអ្នកណាទៅស្មានដល់! ករណីក្មេងស្រីត្រូវជ្រូកព្រួតខាំរហូតស្ល-ា./ប់ថ្ងៃមុន តាមពិតជាអំពើឃា.តកម្មពាក់ព័ន្ធនឹងអ្នកជិតខាង
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នាភូមិ Ushkanka ប្រទេសរុស្ស៊ី ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់ឈ្មោះ Milena Shevelyova ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទ្រុងជ្រូក ដោយដំបូងឡើយគិតថារូបនាងបានស្លាប់ដោយសារហ្វូងជ្រូកវាយប្រហារពេលចូលទៅដាក់ចំណីឱ្យ។ ផ្ទុយទៅវិញ មូលហេតុពិតប្រាកដបណ្ដាលឱ្យជនរងគ្រោះស្លាប់ គឺតក់ស្លុតបំផុតដោយរូបនាងត្រូវបានបុរសជាអ្នកជិតខាងសម្លាប់រួចទុកសពនាងចោលក្នុងទ្រុងជ្រូក។
បើតាមការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថា បុរសវ័យ ៤០ ឆ្នាំជាអ្នកជិតខាងឈ្មោះ Igor Zaika បានធ្វើការវាយលើជនរងគ្រោះរហូតសន្លប់បាត់ស្មារតី និង បានទុកនាងចោលឱ្យហ្វូងជ្រូកវាយប្រហាររហូតស្លាប់។ ហេតុការណ៍នេះដែរកើតមានឡើងខណៈឪពុកម្ដាយរបស់ Milena មិននៅផ្ទះដោយទុកឱ្យនាងនៅផ្ទះតែម្នាក់ឯង។
បច្ចុប្បន្ន ជនសង្ស័យជាអ្នកជិតខាងត្រូវបានប៉ូលិសឃាត់ខ្លួនលើករណីវាយប្រហារលើជនរងគ្រោះ និង ទុកនាងចោលក្នុងទ្រុងជ្រូករហូតស្លាប់ ខណៈការស៊ើបអង្កេតនៅតែបន្តធ្វើឡើងដើម្បីរកមូលហេតុដ៏ពិតប្រាកដ៕