ម៉ែឱ្យរៀនពេទ្យ តែកូនស្រីស្រឡាញ់ខាងប្រដាល់ ខំលួចលាក់ហ្វឹកហាត់ទៅប្រកួតរហូតផ្ដួលដៃគូឱ្យសន្ល.ប់លើសង្វៀន
ថ្មីៗនេះ មានការប្រកួតប្រដាល់ផ្នែកនារីមួយនៅ UFC នាទីក្រុងម៉ាកាវ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះខាង Shi Ming ជាកីឡាការិនីជនជាតិចិន បានផ្ដួលគូប្រកួតឱ្យសន្លប់បាត់ស្មារតីត្រឹមតែមួយជើងរបស់នាងប៉ុណ្ណោះ។
អ្វីដែលមហាជនមានការកោតសរសើរទៅលើកីឡាការិនីរូបនេះថែមទៀតនោះ គឺព័ត៌មានបានឱ្យដឹងថា តាមពិតទៅ Shi Ming គឺជាគ្រូពេទ្យពេញសិទ្ធិម្នាក់។ នាងត្រូវបានគ្រួសារគាំទ្រឱ្យរៀនផ្នែកនេះ តែចិត្តនាងផ្ទាល់ក៏ស្រឡាញ់ការប្រដាល់ ដោយនាងបានចាប់ផ្តើមហាត់ការ៉ាត់តេតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ ហើយក៏លួចលាក់គ្រួសារចូលទៅហ្វឹកហាត់ខាងប្រដាល់ MMA ។
ក្នុងនោះ នាងបានលាក់គ្រួសារនាងគ្រប់យ៉ាងពីរឿងការប្រដាល់នេះ ទាំងការហ្វឹកហាត់ និង ការឡើងប្រកួត ប៉ុន្តែមើលទៅលើកនេះនាងលាក់លែងជិតហើយ ព្រោះតែជ័យជម្នះរបស់នាងបានកំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង តែយ៉ាងណាក៏ដោយនាងសង្ឃឹមថាគ្រួសារនាងនឹងយល់ពីនាងផងដែរ៕