(វីដេអូ) ស្គាល់អត្តសញ្ញាណហើយ! សង្ឃដែលល្បីញ៉ែងញ៉ងញោមស្រីនៅមាត់ទឹក អាយុ ១៨ ឆ្នាំ គង់នៅវត្តអរុណវតី ពេលនេះគេចខ្លួនចេញពីវត្តបាត់ហើយ
នៅព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចែករំលែកព្រោងព្រាត ទៅលើវីដេអូមួយដែលបង្ហាញពីសកម្មភាពព្រះសង្ឃមួយអង្គ គង់នៅមាត់ទឹកកំពុងញ៉ែងញ៉ងជាមួយញោមស្រីម្នាក់ ជាសកម្មភាពដែលប្រាស់ចាកនឹងវិន័យសង្ឃជាខ្លាំង ខណៈវីដេអូពុំបានបញ្ចាក់ពីប្រភព និង ទីតាំងច្បាស់លាស់នោះឡើយ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ ស៊ន សុភក្ត្រ-Sorn Sopheak បានបញ្ជាក់នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ នេះឱ្យបានដឹងថា សង្ឃដែលប្រព្រឹត្តខុសក្រមវិន័យជាសង្ឃនេះ មានឈ្មោះ ជន សីហា អាយុ ១៨ ឆ្នាំ គង់នៅវត្តអរុណវតី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពបានឱ្យដឹងទៀតថា ឈ្មោះ ជន សីហា មានអាយុ ១៨ ឆ្នាំខាងលើ មានស្រុកកំណើតនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានចូលបួសនៅវត្តស្ពឺ។ ខណៈពេលនេះសង្ឃដែលប្រព្រឹត្តកំហុសបានគេចចេញពីវត្តបាត់ហើយ ដោយមន្រ្តីជំនាញកំពុងស្វែងរក ដើម្បីចាប់ផ្សឹក៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖