តស់ណាត់គ្នាឱ្យហើយទៅ! ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ ធ្វើឡើង ៤ ថ្ងៃពេញ នៅកោះពេជ្រ ចំថ្ងៃចុងសប្ដាហ៍ទៀត
ជារឿងដ៏គួរឱ្យរំភើប និង ជាដំណឹងដ៏ល្អសម្រាប់ប្រិយមិត្តដែលស្រឡាញ់ចូលចិត្តការអាន ដែលនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ នឹងមានព្រឹត្តិការណ៍ពិពណ៌សៀវភៅដ៏ធំមួយ ធ្វើឡើងក្នុងរាជធានីភ្នំពេញ គឺ ពិព័រណ៍សៀវភៅកម្ពុជាលើកទី ១១ ឆ្នាំ ២០២៤។
បើតាមការឱ្យដឹងពី Cambodia Book Fair ពិព័រណ៍សៀវភៅកម្ពុជាលើកទី ១១ ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងក្នុងរយៈពេល ០៤ ថ្ងៃពេញ នៅថ្ងៃទី ១៩-២០-២១-២២ ខែធ្នូ ឆ្នាំ ២០២៤ (ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)។
ចំពោះទីតាំងដែលនឹងប្រារព្ធកម្មវិធី ពិព័រណ៍សៀវភៅកម្ពុជាលើកទី ១១ ក្នុងឆ្នាំនេះ គឺស្ថិតនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រិយមិត្តទាំងអស់អាចចូលរួមដោយសេរី ដើម្បីលើកស្ទួយការអាន ក៏ដូចជាការតែងនិពន្ធនៅកម្ពុជា៕