ដាក់ពាក្យលឿនៗ! មន្ទីរពេទ្យតេជោសន្តិភាព ប្រកាសរើសបុគ្គលិកកិច្ចសន្យាជាច្រើនរូប លើមុខជំនាញទាំងនេះ
នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ មន្ទីរពេទ្យជាតិតេជោសន្តិភាព បានចេញសេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ សរុបចំនួន ៥៧ រូប។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា មុខដំណែងដែលត្រូវការជ្រើសរើស ធ្វើជាបុគ្គលិកជាប់កិច្ចសន្យាមន្ទីរពេទ្យ មានដូចខាងក្រោម៖
១. វេជ្ជបណ្ឌិតឯកទេស
– មហារីក (Oncology) ០១ នាក់
– សល្យសាស្ត្របាក់បែក និង សន្លាក់ (Orthopedic Surgery) ០១ នាក់
– សល្យសាស្ត្រប្រព័ន្ធទឹកម៉ូត្រ (Urology) ០១ នាក់
– ប្រសាទសល្យសាស្ត្រ (Neurosurgery) ០១ នាក់
– ប្រសាទសាស្ត្រ (Neurology) ០១ នាក់
– បេះដូង និង សរសៃឈាម (Cardiovascular) ០១ នាក់
– ប្រពោធនកម្ម និង សណ្តំ (Anesthesiology) ០៥ នាក់
– ត្រចៀក ច្រមុះ និង បំពង់ក (Otorhinolaryngology) ០១ នាក់
– ចក្ខុសាស្ត្រ (Ophthalmology) ០១ នាក់
– វិទ្យុសាស្ត្រ (Radiology) ០២ នាក់
– សម្ភព និង រោគស្ត្រី (Obstretrics and Gynecology) ០២ នាក់
២. ឆ្មប (Midwifery) ០៥ នាក់
៣. បច្ចេកទេសមន្ទីរពិសោធន៍ (Laboratory Technology) ០២ នាក់
៤. គិលានុបដ្ឋាក-យិកា (Nursing) ២២ នាក់
៥. ព្យាបាលដោយចលនា (Physiotherapist) ០២ នាក់
៦. គណនេយ្យសេវា (Accountant) ០៦ នាក់
៧. អនាម័យ (Janitor) ០៣ នាក់
ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ អាចទាញពាក្យមកបំពេញតាម QR កូដខាងក្រោម និង ទៅដាក់ពាក្យនៅការិយាល័យរដ្ឋបាល និង បុគ្គលិក នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃចន្ទទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៦:០០ រសៀល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖