ព្រះអើយ! កូនទើបកើតកំពុងពេញស្រឡាញ់ បែរជាមានជំងឺពោះវៀ-ននៅក្រៅខ្លួនហើមធំ ឯគ្រួសារក៏ខ្វះខាតទៀត គួរឱ្យអាណិត
ជារឿងដ៏គួរឱ្យអាណិត ទារកមួយរូបទើបតែកើតទាំងម្ដាយមិនទាន់បាត់សរសៃខ្ចីផង បែរជាមានជំងឺពោះវៀននៅក្រៅខ្លួន មិនអាចវះកាត់បាន ខណៈគ្រួសារខ្វះខាតគ្មានលទ្ធភាព គួរឱ្យអាសូរបំផុត។
ទាក់ទិនទៅនឹងរឿងដ៏រំជួលចិត្តនេះ បើតាមការឱ្យដឹងពីតារាសម្តែង ស្រេន វុធថា ដែលបានបង្ហោះដំណឹងនេះនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ បានបញ្ជាក់ឱ្យបានដឹងថា ម្ដាយរបស់ទារកបានសូមឱ្យលោកជួយផុសដល់កូនគាត់ផង ដែលទារកជាកូនមានជំងឺពោះវៀននៅក្រៅខ្លួន ពោះវៀនហើមធំជាងខ្លួន មិនអាចវះកាត់បានឡើយ។
លោក ស្រេន វុធថា បានបន្តឱ្យដឹងទៀតថា ករណីទារកនេះបើវះនឹងមានគ្រោះថ្នាក់ ទើបត្រូវចងព្យួរបែបនេះ ខណៈម្ដាយក៏កំពុងសរសៃខ្ចី ហើយអស់លទ្ធភាពក្នុងការមើលថែគាត់ទៀត ទើបសូមឱ្យបងប្អូនសប្បុរសជនជួយ ដែលបច្ចុប្បន្ននេះទារកកម្សត់រស់នៅត្រង់ចំណុចផ្សារច្បាអំពៅ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕