អស្ចារ្យ! យុវតីខ្មែរដំបូងឡើងភ្នំទឹកកកកម្ពស់ដល់ទៅ ៥០០០ ម៉ែត្រ លើកទង់ជាតិខ្មែរលើកំពូលភ្នំយ៉ាងមោទកភាព
ការឡើងភ្នំជាការកម្សាន្តមួយសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង ប៉ុន្តែសម្រាប់ការឡើងភ្នំទឹកកក ក្រោមអាកាសធាតុត្រជាក់ដកអង្សា វាមិនត្រឹមតែផ្សងព្រេងប៉ុណ្ណោះទេ តែថែមទាំងប្រថុយជីវិតផងដែរ។ យ៉ាងណាមិញ ទោះគ្រោះថ្នាក់យ៉ាងណាក្តី ថ្មីៗនេះកូនខ្មែរមួយរូបពិតជាអាចធ្វើបាន សំខាន់នាងជាមនុស្សស្រី ក្លាហានអាចឡើងភ្នំទឹកកកកម្ពស់រហូតដល់ ៥០០០ ម៉ែត្រឯណោះ។
ជាក់ស្តែង តាមរយៈការបង្ហោះវីដេអូរបស់គណនីឈ្មោះ gp & yang នៅលើបណ្តាញសង្គម TikTok យុវតីកូនខ្មែរម្ចាស់វីដេអូរូបនេះ បានបង្ហាញអំពីបទពិសោធនៃឡើងភ្នំទឹកកក ដែលនាងគឺជាកូនខ្មែរដំបូងដែលឡើងភ្នំទឹកកកក្នុងកម្ពស់ដ៏ខ្ពស់ ហើយវាក៏ជាបទពិសោធដំបូងនៅក្នុងឆាកជីវិតរបស់នាងផងដែរ។ ដំណើរឡើងភ្នំពេញនេះ នាងបានទៅជាមួយគូស្នេហ៍ជាជនជាតិចិន និង មានសមាជិកប៉ុន្មាននាក់ទៀត។ អ្វីដែលកាន់តែប្រថុយទៀតនោះ ការឡើងភ្នំនេះមិនមែនតាមរយៈភ្នាក់ងារទេសចរណ៍ ពោលគឺនាងទៅជាលក្ខណៈផ្ទាល់ខ្លួនតែម្តង។
នៅក្នុងវីដេអូ ឃើញថាដំណើរឡើងភ្នំទឹកកកមិនស្រួលឡើយ នាងប្រឈមការដើរក្បែរជ្រោះខ្ពស់ៗ អស់កម្លាំងខ្លាំង ពេលខ្លះកើតអាការឈឺក្បាលវិលមុខ ជាពិសេស អំឡុងដើរមានសមាជិកម្នាក់ដួលសន្លប់ទៀតផង។ យ៉ាងណាក្តី បន្ទាប់ពីការប្រឹងប្រែងជាច្រើនម៉ោង ជាលទ្ធផលនាងអាចឡើងដល់កំពូលភ្នំ និង កាន់ទង់ជាតិខ្មែរ ដែលបង្ហាញថាខ្មែរពិតជាអាចធ្វើបានយ៉ាងមោទកភាព៕ ចង់ដឹងសកម្មភាពឡើងភ្នំយ៉ាងណាខ្លះ សូមចុចទីនេះដើម្បីទស្សនាវីដេអូ