ទំពាំងស្អុយ! អាយុទើប ១៥ ឆ្នាំ មានកំណត់ត្រាលួ.ចដល់ទៅ ៥៦ លើក សូម្បីក្នុងវត្តក៏មិនរំលង
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបង្ហោះពីករណីក្មេងប្រុសមួយរូប ដែលមានអាយុទើបតែ ១៥ ឆ្នាំសោះ មានកំណត់ត្រាលួចចំនួន ៥៦ លើក តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ដែលក្នុងនោះមានលួចព្រះសង្ឃក្នុងវត្តចំនួន ១៣ លើកផងដែរ ជារឿងដែលនឹកស្មានមិនដល់។
ទាក់ទិនទៅនឹងករណីក្មេងប្រុសរូបនេះ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ក៏បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនហើយ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ ច្រើនដងច្រើនលើក) ដែលការឃាត់ខ្លួននេះផងដែរ ធ្វើឡើងបន្ទាប់ពីមានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) កើតឡើងនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈសម្ភារបាត់បង់ មានប្រាក់រៀល ចំនួនជាង ២០ លានរៀល និង វត្ថុតាងចាប់យកក្រោយឃាត់ខ្លួន មានកង់អាគុយ ០១ គ្រឿង និង ទូរស័ព្ទ ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕