គុណភាពខ្យល់នៅក្រុងបាងកក ប្រទេសថៃ ឈានដល់កម្រិតអាក្រក់ បង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ
រដ្ឋបាលទីក្រុងបាងកក (BMA) បានចេញសេចក្ដីជូនដំណឹងថា នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ គុណភាពខ្យល់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានធ្លាក់ចុះរហូតឈានដល់កម្រិតពណ៌ទឹកក្រូច ឬហៅមួយទៀតថាជាកម្រិតគ្រោះថ្នាក់ដល់សុខភាព។
ជាក់ស្ដែង បើតាមរបាយការណ៍ទទួលបានពីមជ្ឈមណ្ឌលសន្ទស្សន៍គុណភាពខ្យល់របស់រដ្ឋបាលក្រុងបាងកកបានបង្ហាញថា សឹងតែគ្រប់ស្ថានីយត្រួតពិនិត្យទាំង ៦៣ នៅគ្រប់សង្កាត់ទាំង ៥០ ក្នុងងក្រុងបានកត់ត្រាគុណភាពខ្យល់ក្នុងកម្រិតពណ៌ទឹកក្រូចនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកានេះ ដោយក្នុងនោះមានតែស្ថានីយចំនួន ២ ប៉ុណ្ណោះកត់ត្រាឃើញកម្រិតពណ៌លឿង ដោយគ្មានស្ថានីយណាមួយរកឃើញកម្រិតគុណភាពខ្យល់ក្នុងកម្រិតពណ៌បៃតង ឬកម្រិតល្អចំពោះសុខភាពនោះឡើយ។
ជាមួយគ្នានោះដែរ ខាងអាជ្ញាធរក្រុងបាងកកក៏បានចេញការណែនាំឱ្យពលរដ្ឋក្នុងក្រុងទាំងកកធ្វើការពាក់ម៉ាស់ការពារពេលចេញទៅក្រៅ ឬបើអាចកុំចេញក្រៅបើគ្មានការចាំបាច់ណាមួយដើម្បីការពារសុខភាពពេលដែលគុណភាពខ្យល់ធ្លាក់ដល់កម្រិតពណ៌ទឹកក្រូចនេះ៕
ប្រភព៖ The Nation