គូព្រេងពិតៗ! ផ្ទុះសរសើររូបភាព ៧ ឆ្នាំមុនមួយសន្លឹករបស់កូនស្រីឯកឧត្តមបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន និង កូនកំលោះ ឡាំ ជុងហាវ កាលជួបគ្នាដំបូង
កាលពីថ្ងៃទី ១០ និង ទី ១១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានឃើញមកហើយ នូវរូបភាពនៃទិដ្ឋភាពពិធីមង្គលការអភិជនមួយរបស់កូនកំលោះនាម ឡាំ ជុងហាវ និង កូនក្រមុំនា អូនព័ន្ធ មណីលក្ស្មី។
ពិធីមង្គលការលំដាប់អភិជនរបស់គូស្វាមីភរិយាថ្មីខាងលើ គឺត្រូវបានគេដឹងថា កូនប្រុសគឺជាកូនរបស់ឯកឧត្តម ឡាំ ហេងហួត និង លោកជំទាវ ស៊ឹម ជួង។ រីឯកូនស្រីជាកូនរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ អ៊ឹម ប៉ូលីកា។
ជាការពិតទន្ទឹមនឹងការផ្ទុះសរសើរនៃការរៀបចំពិធីមង្គលការតាមប្រពៃណីយ៉ាងល្អខ្ជាប់ខ្ជួន និង ការតុបតែងរោងទាំងពេលព្រឹក ពេលល្ងាចរំលេចដោយផ្កាស្រស់បំព្រង មានក្បូរក្បាច់នោះដែរ ថ្មីៗនេះ រូបភាព ១ សន្លឹករបស់គូស្វាមីភរិយាទាំង ២ រូប ខាងលើកាលពី ៧ ឆ្នាំ ពោលគឺកាលពីលោក ឡាំ ជុងហាវ និង អ្នកនាង អូនព័ន្ធ មណីលក្ស្មី បានជួបគ្នាលើកដំបូងត្រូវបានផ្ទុះការចែករំលែកពេញបណ្តាញសង្គម។
ក្នុងនោះ មហាជនបានសរសើរដល់គូស្វាមីវ័យក្មេងមួយគូនេះ ថាពិតជាគូព្រេងពីអតីតជាតិ ដោយម្នាក់ៗបានប្រើពេលជាច្រើនឆ្នាំទាក់ទងគ្នា រហូតឈានដល់ថ្ងៃមង្គលការ។ គួរជម្រាបថា លោក ឡាំ ជុងហាវ និង អ្នកនាង អូនព័ន្ធ មណីលក្ស្មី បានភ្ជាប់ពាក្យនឹងគ្នាកាលពីអំឡុងឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ ២០២៤ នេះ អ្នកទាំង ២ បានបញ្ចប់ឈ្មោះជាគូដណ្តឹងក្លាយជាប្តីប្រពន្ធពេញច្បាប់ហើយ៕
រូបភាព៖ One Memory