(វីដេអូ) រៀបការជាង ២ ឆ្នាំហើយនៅល្អូកល្អិនមិនប្រែ! អ្នកនាង ផន សុផានីសា និង ស្វាមី កាន់ដៃគ្នាចូលរួមពិធីមង្គលការលំដាប់អភិជន សមអើយសម
កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ មានពិធីមង្គលការដ៏ធំសម្បើមមួយ និង ត្រូវបានគេចាត់ទុកជាពិធីមង្គលការដ៏ធំអស្ចារ្យនាចុងឆ្នាំ ២០២៤ នេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមទៅលើការរៀបចំតុបតែងពិធីមង្គលយ៉ាងប្រណីត ស្រស់ស្អាតត្រជាក់ភ្នែកបំផុត ដោយកូនកំលោះមាននាម ឡាំ ជុងហាវ និង កូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ជាកូនស្រីរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
នៅក្នុងពិធីមង្គលការដ៏ធំមហិមានេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងគគ្រឹកគគ្រេង សុទ្ធតែថ្នាក់ដឹកនាំសំខាន់ៗ អ្នកជំនួញវាល់លានលំដាប់ប្រទេស មន្រ្តីរាជការ និង អ្នកមានមុខមាត់ក្នុងសង្គម បានផ្ដល់កិត្តិយសចូលរួមជូនពរកូនកំលោះកូនក្រមុំនៅក្នុងថ្ងៃមង្គលការ នាកម្មវិធីពេលព្រឹក និង កម្មវិធីជប់លៀងទទួលភ្ញៀវពេលល្ងាច នៅមជ្ឈមណ្ឌល OCIC។
ក្នុងចំណោមភ្ញៀវកិត្តិយសចូលរួមក្នុងពិធីមង្គលដល់គ្រួសារឯកឧត្តម ឡាំ ហេងហួត និង លោកជំទាវ ស៊ឹម ជួង និង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោកជំទាវ អ៊ឹម ប៉ូលីកា នេះដែរ គេក៏បានឃើញគូស្វាមីភរិយាវ័យក្មេងក្នុងត្រកូលអភិជនមួយគូ គឺអ្នកនាង ផន សុផានីសា និង ស្វាមី លោក ឫទ្ធី កូនប្រុសថៅកែជីបម៉ុង ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សង្ហា ចូលរួមមង្គលការនេះដែរ។
នៅក្នុងការបង្ហាញវត្តមាននេះ គូស្វាមីភរិយាមកពីត្រកូលអភិជនមួយគូនេះ ត្រូវបានមហាជនចាប់ក្រសែភ្នែកប្រកបដោយស្នាមញញឹម ចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ព្រោះបើគិតមកដល់ចុងឆ្នាំ ២០២៤ នេះ អ្នកនាង នីសា និង លោក ឫទ្ធី បានរៀបការជាង ២ ឆ្នាំហើយ ប៉ុន្ដែពេលបណ្ដើរគ្នាទៅណាមកណាម្ដងៗ មហាជនតែងពេញចិត្តចំពោះសកម្មភាពចេះឱនលំទោនរបស់គូស្នេហ៍មួយគូនេះណាស់៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១ ៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២ ៖
Picture to owner