ភ្នែកឡើងបាយកុំទុកយូរ! មន្ទីរពេទ្យព្រះកេតុមាលា មានទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែកមិនគិតថ្លៃដល់ថ្ងៃទី ២០ ខែធ្នូ
តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ របស់មន្ទីរពេទ្យព្រះកេតុមាលា បានជូនដំណឹង ស្តីពីការទទួលពិនិត្យ វះកាត់ ព្យាបាលជំងឺភ្នែក មិនបង់ប្រាក់ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤។
មន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមគ្រូពេទ្យឯកទេសភ្នែក មន្ទីរពេទ្យព្រះកេតុមាលា និង ក្រុមគ្រូពេទ្យឯកទេសភ្នែកសមាគមន៍ធុរកិច្ចចិនហុងកុង និង ម៉ាកាវ ប្រចាំកម្ពុជា មានរៀបចំកម្មវិធីសប្បុរសធម៌ នៃការវះកាត់ជំងឺភ្នែកឡើងបាយ (Cataract) ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមមូលនិធិសប្បុរសធម៌ប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន។
ដូច្នេះហើយ លោកអ្នកអាចអញ្ជើញទៅទទួលសេវាសុខាភិបាលផ្នែកចក្ខុរោគ នៅមន្ទីរពេទ្យព្រះកេតុមាលា តាមកាលបរិច្ឆេទដូចបានជម្រាបជូន ខណៈព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងទូរស័ព្ទលេខ 012 819 247 ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖