រំជួលចិត្ត! កូនភ្លោះស្រីមួយគូ ភ្លោះបងស្លា./ប់បាត់ ភ្លោះប្អូនខ្លាចអ្នកផ្ទះឈឺចិត្តក៏បន្លំខ្លួនធ្វើបងស្រីអស់ ៥ ឆ្នាំ ទើបបែកការណ៍
ថ្មីៗនេះ មាននារីវ័យ ៣៤ ឆ្នាំម្នាក់ឈ្មោះ Annie Niu បានទម្លាយពីរឿងរ៉ាដ៏គួរឱ្យរំជួលចិត្តរបស់ខ្លួន ដែលត្រូវបន្លំខ្លួនធ្វើជាបងស្រីភ្លោះរបស់នាងក្រោយពីគេបានស្លាប់ទៅ ដើម្បីកុហកអ្នកផ្ទះកុំឱ្យពិបាកចិត្ត រហូតដល់ ៥ ឆ្នាំក្រោយទើបធ្លាយការពិត។
Annie Niu បានរៀបរាប់ឱ្យដឹងថា បងស្រីរបស់នាងបានបាត់បង់ជីវិតកាលពី ៥ ឆ្នាំមុន ដោយសារតែជំងឺរលាកស្រោមខួរក្បាល។ ការស្លាប់របស់បងស្រីនាង ដឹងត្រឹមតែនាង និង ឪពុកម្តាយ ចំណែកលោកតាលោកយាយ ព្រមទាំងញាតិមិត្តជិតឆ្ងាយផ្សេងទៀត គ្មាននរណាដឹងឡើយ។ ហេតុនេះហើយទើបឪពុករបស់នាង ក៏បានសុំឱ្យនាងបន្លំខ្លួនធ្វើជាបងស្រី ដើម្បីកុហកអ្នកទាំងនោះ ជាពិសេសគឺលោកតា ដើម្បីកុំឱ្យគាត់ដឹង ព្រោះខ្លាចគាត់ពិបាកចិត្តនឹងអាចប៉ះពាល់ដល់សុខភាព។
Annie Niu ក៏បានធ្វើតាមសំណូមពររបស់ឪពុកម្ដាយ ដោយនៅពេលមានឱកាសពិសេសម្តងៗ នាងក៏តែងតែបន្លំធ្វើជាបងស្រីរបស់នាង ហើយខលទៅលេងញាតិមិត្តជាប្រចាំ ហើយជាក់ស្តែងគឺគ្មានអ្នកចាប់អារម្មណ៍ថាមានអ្វីខុសប្លែកឡើយ។ ដោយឡែក ក្រោយមក ៥ ឆ្នាំ ទើបឪពុកម្តាយរបស់នាងក៏បានសម្រេចចិត្តទម្លាយការពិត ដែលធ្វើឱ្យញាតិមិត្តទាំងឡាយមានការហួសចិត្ត និង ខឹងសម្បារជាខ្លាំង ហើយម្នាក់ៗក៏នាំគ្នាទៅផ្ទះវិញ រួចក៏ដោះរូបថតដែលធ្លាប់ថាជាមួយនាង និង បងស្រីចេញពីផ្ទះទាល់តែអស់៕
ប្រភព៖ Kapook