ករណីថ្មីគ្រូពេទ្យទើបជួបប្រទះនៅវៀតណាម ទារកមានទងសុកព័ទ្ធ-កដល់ទៅ ៩ ជុំ ជាករណីកម្រ និង គ្រោះថ្នា/ក់មិនងាយនឹងមាន
ថ្មីៗនេះ សារព័ត៌មាន Lao Dong បានរាយការណ៍ពីករណីមួយនៅវៀតណាម ដែលមានទារកម្នាក់មានទងសុកព័ទ្ធករហូតដល់ទៅ ៩ ជុំ ជាករណីគ្រោះថ្នាក់ដ៏កម្រមួយដែលគ្រូពេទ្យទើបជួបប្រទះ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាម្តាយមានវ័យ ២៩ ឆ្នាំ បានចូលមកទទួលសេវាកម្មសម្រាលកូនដោយវះកាត់នៅក្នុងមន្ទីរពេទ្យមួយកន្លែងនាទីក្រុងហាណូយ។ នៅខណៈការវះកាត់នោះ ខាងក្រុមគ្រូពេទ្យបានឃើញថាទារកមានទងសុកព័ទ្ធកយ៉ាងណែនរហូតដល់ទៅ ៩ ជុំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះជាករណីថ្មី និង គ្រោះថ្នាក់ ហើយខាងក្រុមគ្រូពេទ្យក៏បានប្រញាប់ជួយទារក ដោយព្យាយាមយកទងសុកនោះចេញ។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ករណីដែលមានទងសុកព័ទ្ធកទារកច្រើនជុំបែបនេះ ជាករណីដែលកម្រ ហើយករណីនេះអាចធ្វើឱ្យឈាមទៅចិញ្ចឹមទារកមិនគ្រប់គ្រាន់ ដែលបង្កឱ្យមានការខ្វះខាតសារធាតុចិញ្ចឹមធ្ងន់ធ្ងរ និង បង្កឱ្យបេះដូងរបស់ទារកលោតខុសចង្វាក់ ដូច្នេះហើយការជ្រើសយកការសម្រាលដោយការវះកាត់នេះ ចាត់ទុកថាជារឿងសំណាងចំពោះទាំងម្តាយ និង ទារក៕
ប្រភព៖ Kapook