ឱកាសល្អ! សាលាភូមិន្ទកសិកម្ម ប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យាពេញម៉ោង និងក្រៅម៉ោងច្រើនរូប លើផ្នែកទាំងនេះ
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថា (ស.វ.ភ.ក.) ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ១៨ រូប ដើម្បីបម្រើការងារពេញម៉ោង និង ក្រៅម៉ោងក្នុងមុខតំណែងមួយចំនួននៅតាមអង្គភាព។
ក្នុងនោះ សម្រាប់មុខដំណែងដែលជ្រើសរើសមានដូចជា ៖
ក. មហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ ចំនួន ០៣ រូប
១. មន្ត្រីជំនួយមន្ទីរពិសោធន៍សេនេទិច ចំនួន ០១ រូប
២. និស្សិតធ្វើការក្រៅម៉ោង (Part Time) ជាជំនួយការស្ថានីយចិញ្ចឹមសត្វ ចំនួន ០១ រូប
៣. និស្សិតធ្វើការក្រៅម៉ោង (Part Time) ជាជំនួយការមន្ទីរពិសោធន៍ និង រដ្ឋបាល ចំនួន ០១ រូប
ខ. មហាវិទ្យាល័យជលផល និង វារីវប្បកម្ម ចំនួន ០១រូប
១. និស្សិតធ្វើការក្រៅម៉ោង ជាជំនួយការមន្ទីរពិសោធន៍ជំងឺត្រី ចំនួន ០១ រូប
គ. មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និង អភិវឌ្ឍន៍ជនបទ ចំនួន ០៥ រូប
១. អ្នកសម្របសម្រួលកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ (Postgraduate Programs Coordinator) ចំនួន ០១ រូប
២. អ្នកសម្របសម្រួលការងារធុរកិច្ច នៅមជ្ឈមណ្ឌលធុរកិច្ច ចំនួន ០១ រូប
៣. ជំនួយការព្រឹទ្ធបុរស ការងារសិក្សា និង ស្រាវជ្រាវ ចំនួន ០១ រូប
៤. និស្សិតធ្វើការងារក្រៅម៉ោង លើការងាររដ្ឋបាល ចំនួន ០១ រូប
៥. និស្សិតធ្វើការងារក្រៅម៉ោង ថ្នាក់ក្រោយបរិញ្ញាបត្រ ចំនួន ០១ រូប
ឃ. ផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (DFY) ចំនួន ០១ រូប
១. មន្ត្រីជំនួយមន្ទីរពិសោធន៍ ចំនួន ០១ រូប
ង. ការិយាល័យរដ្ឋបាល និង បុគ្គលិក ចំនួន ០២ រូប
១. ជាងទឹក ភ្លើង ចំនួន ០១ រូប
២. មន្ត្រីជំនួយការងារធនធានមនុស្ស ចំនួន ០១ រូប
ច. មជ្ឈមណ្ឌលសិក្សា និង សេវានិស្សិត ចំនួន ០១ រូប
១. មន្ត្រីជំនួយការងារកីឡា ចំនួន ០១ រូប
ឆ. ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង ចំនួន ០១ រូប
១. មន្ត្រីជំនួយការងារធានាគុណភាពអប់រំផ្ទៃក្នុង ចំនួន ០១ រូប
ជ. ការិយាល័យសហប្រតិបត្តិការអន្តរជាតិ ចំនួន ០២ រូប
១. មន្ត្រីជំនួយផ្នែករចនាក្រាហ្វិក និង ផ្សព្វផ្សាយ ចំនួន ០១ រូប
២. មន្ត្រីជំនួយផ្នែកទំនាក់ទំនងសាធារណៈ និង ទីផ្សារ ចំនួន ០១ រូប
ឈ. មជ្ឈមណ្ឌលស្រាវជ្រាវ និង នវានុវត្តន៍ ចំនួន ០២ រូប
១. មន្ត្រីជំនួយគ្រប់គ្រងការស្រាវជ្រាវ នៅ ការិយាល័យផ្ទេរបច្ចេកវិទ្យា ចំនួន ០១ រូប
២. មន្ត្រីជំនួយរដ្ឋបាល ចំនួន ០១ រូប
ចំពោះការទទួលពាក្យ គឺចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាចដាក់ពាក្យស្នើសុំ និង ប្រវត្តិរូបសង្ខេប (CV) ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ ទៅកាន់ការិយាល័យរដ្ឋបាល និង បុគ្គលិក ដែលស្ថិតនៅជាន់ទី ១ នៃអាគាររដ្ឋបាល គណនេយ្យ និង ហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានអាសយដ្ឋានផ្លូវលេខ ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ៕