ក្ដៅៗ! គ្រូដែលចាក់ម្ជុលពេញដៃទារកថ្ងៃមុន ត្រូវមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះបិទមិនឱ្យព្យាបាលបន្តទៀតទេ
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីបានទស្សនាវីដេអូគ្រូបែបបុរាណមួយរូបព្យាបាលទៅលើទារក ដោយបានចាក់ម្ជុលរណេងរណោងពេញដៃទាំងសងខាងរបស់ទារកដែលមានអាយុទើបតែ ៤ ខែប៉ុណ្ណោះ ស្ថិតក្នុងខេត្តសៀមរាប។
បន្ទាប់ពីផ្ទុះការជជែកវែកញែកទៅលើរឿងនេះ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានចុះទៅដល់ទីតាំងជាក់ស្ដែង និង ធ្វើការបិទមិនឱ្យព្យាបាលបន្តទៀតនោះឡើយ។
ក្នុងនោះ មន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា បើបងប្អូនឃើញគាត់នៅផ្សព្វផ្សាយព្យាបាលទៀតសូមរាយការណ៍មកមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីសុខាភិបាលខេត្តនឹងអនុវត្តន៍តាមច្បាប់តឹងរឹងបំផុត៕