ព្រះអើយ! ចុះទឹកលាងជើង ស្មានមិនដល់ត្រូវក្រពើអូសធ្វើជាចំណី អ្នកភូមិឃើញហើយបានត្រឹមស្រែកដោយរន្ធ-/ត់
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានរឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើងនៅខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី ដោយស្ត្រីម្នាក់ត្រូវបានសត្វក្រពើខាំអូសចូលទឹកធ្វើជាចំណី។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ហេតុការណ៍ដ៏តក់ស្លុតខាងលើនេះបានកើតមានឡើងនៅភូមិមួយនាស្រុក Pulau-Pulau Batu តំបន់ South Nias ខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី។ ស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Nurhawati Zihura អាយុ ៤៦ ឆ្នាំ ជាអ្នកម្ដាយកូន ៤ នាក់ ដោយពេលកើតហេតុ ស្រ្តីរូបនវបានចុះទៅច្រាំងក្បែរឆ្នេរសមុទ្រ Deaa Orahili ដើម្បីលាងជើង ប៉ុន្តែឱនចុះលាងមិនបានប៉ុន្មានក៏ស្រាប់តែមានក្រពើមួយក្បាលប្រវែង ៤ ម៉ែត្រ មកខាំទាញជនរងគ្រោះចូលទឹកបាត់តែម្ដង។
តាមសម្ដីសាក្សីនៅកន្លែងកើតហេតុផ្ទាល់បានរៀបរាប់ថា ពួកគេពិតជាស្លុតជាខ្លាំងដោយឃើញជនរងគ្រោះស្រែកដោយក្ដីឈឺចាប់ ប៉ុន្តែមិនអាចធ្វើអ្វីបាន បានត្រឹមតែឈរមើលក្រពើវាយប្រហារលើជនរងគ្រោះប៉ុណ្ណោះ។ អ្វីដែលកាន់ស្លុតជាងនេះទៅទៀតនោះ គឺនៅពេលប្រមាណជា ១ ម៉ោងក្រោយមក ក្រពើមួយក្បាលនោះក៏បង្ហាញខ្លួនជាថ្មី ទាំងមានសាកសពរបស់ជនរងគ្រោះនៅក្នុងមាត់ទៀតផង។
ពលរដ្ឋក្នុងតំបន់បាននាំគ្នាបោះមាន់ងាប់ទៅក្នុងទឹកដើម្បីឱ្យវាខ្ជាក់ជនរងគ្រោះពីមាត់។ ចុងបញ្ចប់ពួកគេក៏ធ្វើបានដោយទាញសាកសពស្ត្រីឈ្មោះ Nurhawati ឡើងបានមកលើទូក និង ដឹកនាងឡើងមកលើគោក។ សពជនរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីក្នុងល្ងាចថ្ងៃដដែល។
ដោយឡែក ចំពោះសត្វក្រពើនោះវិញ ប៉ូលិស និង កងកម្លាំងក្នុងតំបន់បានបាញ់សម្លាប់យកឡើងមកលើគោកផងដែរ៕