ក្ដៅៗស្ដែងៗ! យន្តហោះមួយគ្រឿងរបស់ប្រទេស Azerbaijan ធ្លាក់ឆេះគួរឱ្យរន្ធ./ត់ ចំថ្ងៃគ្រីសម៉ាស់
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេស Azerbaijan ដែលមានអ្នកដំណើរសរុបចំនួន ៦៧ នាក់ និង បុគ្គលិក ៥ នាក់ ហោះចេញពីក្រុង Baku ទៅកាន់ក្រុង Grozny ប្រទេសរុស្ស៊ី បានឆេះធ្លាក់នៅតំបន់ Aktau ភាគខាងលិចប្រទេស Kazakhstan។
តាមការបញ្ជាក់ពីខាងជើងហោះហើរ Azerbaijan Airlines បានឱ្យដឹងថា យន្តហោះ Embraer E190AR ដែលមានលេខសម្គាល់ 4K-AZ65 បានធ្វើការចុះចតភ្លាមៗនៅទីតាំងកើតហេតុខាងលើ។ ភ្លាមៗ អាជ្ញាធរនៅទីនោះបានចុះទៅជួយសង្គ្រោះ និង ពន្លត់ភ្លើងផងដែរ។ មកទល់ពេលនេះ ចំនួនអ្នកស្លាប់ពិតប្រាកដនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំប្រទេស Kazakhstan បានទម្លាយឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានរួចជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ តែកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរនៅឡើយ។
គួរបញ្ជាក់ថា យន្តហោះ Embraer E109AR បានប្រកាសអាសន្ននៅក្នុងរយៈកម្ពស់ ៦៤៧.៧ ម៉ែត្រលើសមុទ្រ Caspian។ តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា យន្តហោះមួយគ្រឿងនេះបានហោះបុកជាមួយបក្សីហើយក៏ធ្វើការគ្រប់គ្រងប្រព័ន្ធចង្កូតលែងបាន។ ក្នុងនោះដែរ បើតាមការ update ចុងក្រោយពីសារព័ត៌មាន Daily Mail មានអ្នករួចផុតជីវិត ១៤ នាក់ដែលបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងចំណោមជនរងគ្រោះទាំងអស់មាន ៥ នាក់មានស្ថានភាពធ្ងន់ធ្ងរស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់៕