ដើមឆ្នាំ ២០២៥ អ្នកភ្នំពេញមាន Walk Street ទូលាយដើរហើយ ចាប់ពីបណ្តោយផ្លូវមាត់ទន្លេពីប្រៃសណីយ៍កម្ពុជាដល់មុខព្រះបរមរាជវាំង
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ផេកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យបើកកិច្ចប្រជុំស្ដីពីការរៀបចំផ្លូវថ្មើរជើង (Walk Street) ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំងនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។
គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បម្រើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។
ដោយឡែក មកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរ នៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជំរុញការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន៕