វីវរហើយ! ការវាយប្រហារដ៏ធ្ងន់ធ្ងរលើអ៊ុយក្រែន នៅតែកើតមាន ទោះមានកិច្ចចរចាធានាបទឈប់បាញ់
៥ ថ្ងៃហើយ នៃការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន បើទោះបីជាការចរចាមានគោលបំណងធានាបទឈប់បាញ់ក៏ដោយ។ ការវាយប្រហារដោយកាំជ្រួចមីស៊ីលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងទីក្រុងទី ២ របស់ប្រទេសអ៊ុយក្រែនគឺ ទីក្រុង Kharkov ឱ្យរងការខូចខាតយ៉ាងដំណំ ខណៈពេលដែលព្រឹកថ្ងៃទី ០១ ខែមីនានេះ សំឡេងស៊ីរ៉ែននៃការវាយប្រហារតាមអាកាសថ្មីមួយ បានបន្លឺប្រកាសអាសន្នឡើងម្តងទៀតនៅក្នុងរដ្ឋធានី Kyiv។
ការវាយប្រហារទាំងក្រោមស្ថានការណ៍នៃកិច្ចចរចានេះហើយ បានធ្វើឱ្យលោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីក្រុង Kharkov ថាគឺជា «ឧក្រិដ្ឋកម្មសង្រ្គាម»។
ដ្បិតរុស្ស៊ីកំពុងវាយប្រហារយ៉ាងសន្ធាប់មិនដកដៃលើអ៊ុយក្រែនឱ្យក្លាយជាទីលានសមរភូមិក៏ពិតមែន ប៉ុន្តែការឈានមុខរបស់ខ្លួនត្រូវបានពន្យឺតដោយការតស៊ូរបស់អ៊ុយក្រែនវាយតបតវិញ។ ថ្មីៗនេះមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងយ៉ាងសាហាវជាប់គ្នានៅទីក្រុង Chernihiv ភាគខាងជើង នៃប្រទេសអ៊ុយក្រែន។ ពេលនេះទីក្រុងសរុប ៣ ហើយ ដែលត្រូវបានរុស្ស៊ី ចូលឈ្លានពាន តែមកទល់ពេលនេះទីក្រុងទាំង ៣ នៅតែរក្សាក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅឡើយទេ។
គួបបញ្ជាក់ផងដែរថា យោងតាមសេចក្តីថ្លែងការរបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ជនស៊ីវិលស្លូតត្រង់ ៣៥២ នាក់ ក្នុងនោះមានកុមារ ១៤ នាក់ ត្រូវបានសម្លា-ប់។ លោករដ្ឋមន្ត្រី បានបន្ថែមពីចំនួនអ្នករបួស ១៧០០ នាក់ ក្នុងនោះ ១១៦ នាក់ ជាអនីតិជន ខណៈពេលដែលប្រជាជនប្រមាណជាង ៥០ ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន។
លោក Filippo Grandi ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់បន្ថែមពីលើនេះថា ចំនួនជនភៀសខ្លួនបានកើនឡើងប្រហែល ៨ ម៉ឺននាក់ កាលពីយប់មិញនេះ៕
ទស្សនាវីដេអូ៖
ប្រភព៖ INTERNET