អ្នកជំនាញប្រទេសថៃប្រកាសថា ករណីផ្ទុះឆ្លងមេរោគ Norovirus លើសិស្សសាលា និង គ្រូៗចំនួន ១៤៣៦ នាក់ ជាព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានជូនដំណឹងពីករណី Norovirus នៅប្រទេសថៃ ដោយបញ្ជាក់ឱ្យបានដឹងថា អ្នកជំនាញប្រទេសថៃប្រកាសថា សារព័ត៌មាន និង ទំនាក់ទំនងសង្គមមួយចំនួនផ្សាយថា មានផ្ទុះជំងឺរាកបង្កឡេីងដោយ Norovirus ដែលធ្លាក់ខ្លួនឈឺចំនួន ១៤៣៦ នាក់ ជា «ព័ត៌មានក្លែងក្លាយ»។
តាមប្រភពបានឱ្យដឹងថា ប្រធានមជ្ឈមណ្ឌលផ្នែករោគវិទ្យានៅសាកលវិទ្យាល័យ Chulalongkorn បានប្រកាសថា មានគេអះអាងថាសិស្ស និង គ្រូចំនួន ១៤៣៦ នាក់ បានធ្លាក់ខ្លួនឈឺដោយការឆ្លងមេរោគ norovirus បន្ទាប់ពីបានចូលរួមក្នុងថ្ងៃកីឡាមួយនៅដើមខែវិច្ឆិកា គឺមិនពិតទេ។
តាមប្រភពបានបន្តទៀតថា អ្នកដែលធ្លាក់ខ្លួនឈឺមិនបានឆ្លងមេរោគ norovirus ទេ តាមពិតបានឆ្លងដោយ បាក់តេរី Escherichia coli (E-Coli) ដែលបង្កជំងឺរាក។ ប្រធានមជ្ឈមណ្ឌលបានដាស់តឿនសាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ព្រោះពួកគេអាចការពារខ្លួនពីមេរោគ E.coli ដោយរក្សាអនាម័យ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕
ប្រភព : នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC