ទូរទស្សន៍វៃឆ្លាត និង ទំនើបទាន់សម័យ Samsung QLED 2019 ធ្វើឱ្យការរស់នៅរបស់អ្នកកាន់តែរស់រវើក !
ភ្នំពេញថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និង អេឡិចត្រូនិក សាមសុង នៅតែអស្ចារ្យ និង នៅតែខ្លាំងក្នុងការបន្តផ្តល់នូវផលិតផលអេឡិចត្រូនិកដ៏ទំនើបទាន់សម័យ និង វៃឆ្លាតបំផុតជូនដល់អតិថិជនរបស់ខ្លួនទាំងអស់ ។ ជាក់ស្តែងបច្ចុប្បន្ននេះទូរទស្សន៍ Samsung QLED 2019 ជាមួយនឹងរចនាបទថ្មី មុខងារថ្មីៗ និង រូបរាងដ៏គួរឱ្យទាក់ទាញបំផុតនោះ កំពុងតែទទួលបានការគាំទ្រ និង ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង ។
ជាមួយនឹងទូរទស្សន៍ Samsung QLED 2019 នេះ ខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាទទួលបាននូវគុណភាពជីវិតក្នុងការរស់នៅកាន់តែស៊ីវីល័យក៏ដូចជាបទពិសោធដ៏អស្ចារ្យនៃការទស្សនា និង ការកម្សាន្តគ្មានដែនកំណត់ជាច្រើនទៀត ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះទូរទស្សន៍ Samsung QLED 2019 នេះគឺជាទូរទស្សន៍ដែលមានរាងស្តើងស្អាតទំនើបទាន់សម័យបំផុត ដោយអាចបង្ហាញកម្រិតរូបភាពបានច្បាស់ម៉ដ្ឋយ៉ាងល្អឥតខ្ចោះពីគ្រប់ជ្រុងទាំងអស់ជាមួយនឹងពណ៌ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ ។ ជាពិសេសលោកអ្នកក៏អាចទទួលបាននូវសោភណភាពនៃផ្ទាំងគំនូរដ៏ទាក់ទាញ និង ស្រស់ស្អាតបំផុតពីមុខងាររបស់ Ambient Mode ផងដែរ ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន សាមសុង ក៏គ្រោងនឹងដាក់លក់ទូរទស្សន៍ Samsung QLED 8K មួយម៉ូដែលលបន្ថែមទៀតជាផ្លូវការនៅលើទីផ្សារកម្ពុជានៅពេលខាងមុខនេះផងដែរដើម្បីជាជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនទាំងអស់ ។
សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និង ទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬ តំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕