សមត្ថភាពខ្លាំង ដឹងអត់ថា OPPO Reno 10X ផលិតដោយរបៀបណា ? (វីដេអូ)
រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និង ស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាមេរ៉ាក្រោយដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ គ្រាន់តែបានឃើញភ្លាមឡើងព្រឺសម្បុរគីង្គក់តែម្តង ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និង ច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារល្អៗ និង ទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួខ្លួននៃស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា “ Get Ready For Reno” ដែលអាចឱ្យពួកយើងយល់បានថាអ្វីៗទាំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ។
តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូដែលថ្មីនេះបង្កើតឡើងគឺមានភាពរឹងមាំ និង ផ្តល់ជំនឿចិត្តសម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និង រូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបី ប្រភេទឯណោះ គ្រាន់តែម៉ូដែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូដែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ ។ ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជានៅថ្ងៃណាឱ្យពិតប្រាកដ និង អាចមានតម្លៃប៉ុន្មាន ? ប៉ុន្តែតាមការកត់សម្គាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាតែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួន ក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័សវានឹងបង្ហាញខ្លួនម៉ូដែលថ្មីរបស់ខ្លួននៅលើទីផ្សារហើយ គ្រាន់តែយើងខ្ញុំមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជាប៉ុន្មានប្រភេទនោះទេ ។
ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno10X Hybrid Zoom អើយ ! ចង់បានមួយដែរ គ្រាន់ Zoom មើលភពផ្សេងៗដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រឡាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន) ។ សូមទស្សនាវីដេអូខាងក្រោម ៖