ច្បាស់ការហើយ OPPO Reno នឹងបង្ហាញខ្លួននៅកម្ពុជានៅថ្ងៃស្អែកនេះ
នៅទីបំផុតតួឯកខាង Zoom កប់ពពក ដែលមានឈ្មោះថា 60X Digital Zoom របស់ OPPO Reno 10Xបានប្រកាសបង្ហាញខ្លួនហើយ តាមរយៈPage ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាកាលពីព្រឹកមិញនេះ ដោយ Page នេះបានបង្ហោះរូបភាព៣សន្លឹកជាប់គ្នារយៈពេលបីថ្ងៃដោយការរាប់ថយក្រោយ(Count Down)របស់ខ្លួនឈានទៅរកថ្ងៃសម្ពោធជាផ្លូវការ ឬ Launching Event នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះហើយ នៅសណ្ឋាគារលំដាប់ខ្ពស់ Sofitel Phnom Penh ផងដែរ។ កន្លងមកមាន Fan ជាច្រើនបានសួរសំណួរថាពេលណា OPPO Reno 10X Hybrid Zoom ដែលជាស្មាតហ្វូនលំដាប់កប់ស៊េរីនេះ នឹងមកបង្ហាញខ្លួននៅប្រទេសកម្ពុជា ហើយពួកគេតែងតែចង់ដឹងពីតម្លៃលក់ចេញនៃម៉ូឌែលនេះផងដែរ។ នណាមិនល្បី និង នណាមិនស្រលាញ់ OPPO Reno 10X Hybrid Zoom បើសមត្ថភាពរបស់វាខ្លាំងប៉ុណ្ណឹងទៅហើយនោះ ។ អីញ្ចឹងតើបានជាមួយរយៈចុងក្រោយនេះក្រុមហ៊ុន OPPO បានបង្ហាញវីដេអូ និង រូបភាពជាច្រើនដែលបង្ហាញពីសមត្ថភាពរបស់ OPPO Series ជាពិសេសគឺបច្ចេកវិទ្យា 60X Digital Zoomរបស់ OPPO Reno 10X Hybrid Zoom មិនមែនជារឿងធម្មតាទេណាបងប្អូន វាអាច Zoom យកអាគារវឌ្ឍនៈ ដែលខ្ពស់កប់ពពកឡើងច្បាស់តែម្តង!។ បើយោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបី ប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ។ លើសពីនេះទៅទៀតលក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មានLen កាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជាLenលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ +13MP ដែលជាLenកាមេរ៉ាប្រភេទTelephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ចំណែកឯLen ប្រភេទ Periscope អាចធ្វើការZoom បានដល់ទៅ 10 ដងនោះ ក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាOIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែ Zoom កាន់តែច្បាស់ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom សម្រាប់បច្ចេកវិទ្យា 60X Digital Zoom របស់OPPO Reno 10X Hybrid Zoom ។ ដូច្នេះបើសិនលោកអ្នកចង់ជ្រាបច្បាស់ពីសមត្ថភាពរបស់OPPO RenoSeries និង តម្លៃពិតប្រាកដប៉ុន្មាននោះ លោកអ្នកអាចតាមដានទស្សនាការ Live ផ្ទាល់របស់FacebookPage ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃស្អែក្នុងកម្មវិធីOPPO RenoLaunching Event តាមរយៈតំណរភ្ជាប់នេះ https://www.facebook.com/OPPOCAMBODIA/៕