OPPO Reno 10X ចេញលក់ផ្លូវការនៅកម្ពុជា Zoom បានកប់ពពក មានបច្ចេកវិទ្យា 5G ទៀត
នារាត្រីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩ ម្សិលមិញ នៅសណ្ឋាគារ Sofitel Phnom Penh មានព្រឹត្តិការណ៍ Launching Event ដ៏ធំមួយនោះគឺការបង្ហាញវត្តមានរបស់ OPPO Reno Series នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ។
ចំពោះលក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មានមាន២ពណ៌គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ាក្រោយទំហំ 48MP+13MP , ដែលមានលក្ខណៈដូចជាបំពាក់ Lenកាមេរ៉ា3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជាបំពាក់Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ + 13MP បំពាក់ Len ក្នុងកាមេរ៉ាប្រភេទTelephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈUltra-Wide Angle បន្ថែមទៀត ហើយចំពោះ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅកម្រិត10ដងនិង 60ដងឯនោះ ដោយវាក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាOIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អដោយកាន់តែ Zoom កាន់តែច្បាស់ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើច្ចេកវិទ្យា 60X Digital Zoom របស់OPPO Reno 10X Hybrid Zoom នៅពេលនេះ សម្រាប់កាមេរ៉ាមុខវិញរចនាឡើងជារាងបញ្ឈិត តាមទំរង់ត្របកផ្កាឈូក OperaHouse នៅប្រទេសអូស្ត្រាលីទំហំ 16 MP, មានថ្មទំហំ4065 mAh , Flash Charge VOOC 3.0,RAM ទំហំ8GBនិង ROM 256GB, កម្រិតអេក្រង់លាតពេញ93.1%។
ក្រោយពីទទួលបានភាពជោគជ័យក្នុងការចែកចាយម៉ូឌែលចុងក្រោយត្រកូល F ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា លើសកលលោករួចមក ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ដែលជាស្មាតហ្វូន កំពុងតែធ្វើឱ្យមានភាពកក្រើកខ្លាំងទាំងនៅតំបន់អាស៊ីនៅប្រទេសចិន និង នៅតំបន់អឺរ៉ុប ដោយម៉ូឌែលនេះ បានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប Professional Photo graphersល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទ ដែលអាចប្រើប្រាស់ ក្នុងការថតរូបដូច Camera 4K ក្នុងការថតរូបសន្លឹក និង រូបភាពវីដេអូ ព្រមទាំង អាចមានសមត្ថភាពផលិតឯកសារតូច ធំ បានយ៉ាងងាយស្រួល ។
លើសពីនេះទៅទៀត OPPO បាននឹងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិ នៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និង ចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO ។ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ OPPO គឺជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ឈានមុខគេផងក្នុងពិភពលោក ដោយ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជាង ៤០ ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន ៦ នៅទូទាំងពិភពលោក និង មជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំនៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជាង ៤ ម៉ឺននាក់ក្នុងការបង្កើតគំនិត ច្នៃប្រឌិតថ្មីៗលើផលិតផលទូរស័ព្ទថ្មី
ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់ខ្លួនឥតឈប់ឈរនៅទូទាំងពិភពលោក ។ ហើយនៅក្នុងឆ្នាំ ២០១៩ នេះ គឺជាឆ្នាំនៃការចាប់ផ្តើមទសវត្សរ៍ទី ២ នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរថ្មី ដោយ Logo OPPO ពីមុនមាន Font អក្សរាងស្លីមបន្តិចនោះ ទៅជា Logo OPPO ថ្មី ដែលមាន Font អក្សរមូល មានលក្ខណៈសាមញ្ញ និង ងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះ ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមកពីគ្រប់ជាតិសាសន៍ផងដែរ ។ជាងនេះទៅទៀត ក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួន ទៅរកទីផ្សារសកលភាវូបនីយកម្មឱ្យបានកាន់តែឆាប់រហ័សឱ្យកាន់តែទូលំទូលាយ និង បន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួនដែលកំពុងត្រៀមបង្ហាញខ្លួន ក្នុងទីផ្សារសកលគឺ Reno Series ជាដើម ។ ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់នឹងមកជាមួយ Logo OPPO ថ្មី ជាទម្រង់ អក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិត គ្មានដែនកំណត់ទាំងនោះ ៕