រថយន្ត Isuzu ស៊េរីថ្មី ២០២០ បំពាក់បច្ចេកវិទ្យាគ្រឿងម៉ាស៊ីនចុងក្រោយបង្អស់ ឯសមត្ថភាពល្អឥតខ្ចោះ
Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន ។ បច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ ។ ការបង្ហាញជូននៃម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី “Isuzu D-MAX” ដែលជាម៉ាស៊ីនស្តង់ដារដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និង ភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power ។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ព័រពិតជាទាក់ទាញគ្រប់ក្រសែភ្នែក ។
សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា « Isuzu មានមោទនភាពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ជាមួយគុណភាពល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រព័ន្ធដំណើរការ និង ភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក ។ ការធ្វើតេស្តិ៍ចុងក្រោយនេះបានបង្ហាញពីគុណភាពផលិតផលរបស់យើង ។ ការធ្វើតេស្តិ៍នេះបានធ្វើឡើងនៅក្នុងឆ្នាំ 2015 ដែលរោងចក្រ Isuzu ជាឧស្សាហកម្មដំបូងបង្អស់ ដែលមានការតេស្តិ៍រថយន្តពេញមួយថ្ងៃ មួយយប់ ។ ម៉ាស៊ីន 1.9 Ddi Blue Power បានដំណើរការមិនឈប់ដោយឆ្លងកាត់ 3 ប្រទេសរួមគ្នា រួមមាន ប្រទេសថៃ ប្រទេសឡាវ និង ទីក្រុងអ៊ូរូមគី ដែលមានទីតាំងនៅស៊ីងជៀ ដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង 5,755 គីឡូម៉ែត្រ ដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ 6,128 គីឡូម៉ែត្រ ដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos – Xian ក្នុងឆ្នាំ 2017 ។ សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន 1,900cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេ និង ការអភិវឌ្ឍន៍ផលិតផលដែលមានបទពិសោធន៍ និង កោសលវិច័យ ជាង 100 ឆ្នាំ ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យយីហោរថយន្តមួយនេះ ទទួលបាននូវស្តង់ដារថ្មីដែលលើសពីស្តង់ដារមុនៗ ។ គោលដៅសំខាន់ៗ 3 គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និង ភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដើម្បីបំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជនយើង ដែលចង់បានបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះសម្រាប់មុខងារការងាររបស់អតិថិជនកម្ពុជា» ។
លោក Mori បានបន្ថែមថា « ការរចនាផ្នែកខាងក្រៅ និង ខាងក្នុង បង្ហាញពីភាពប្រណីត និង ទាក់ទាញដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power ។ លក្ខណៈពិសេសនៃគ្រឿងបរិក្ខារ និង សម្ភារៈបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះបំផុត ។ Isuzu ក៏បានរៀបចំការប្រគុំតន្ត្រីដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរការសម្ភោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី 2 ដែលមានកំពូលតារាចំរៀងដ៏ពេញនិយម ដូចជា លោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និង កុមារី សុខ សុជាតា ។ ខ្ញុំមានការរំពឹងទុកខ្ពស់ថាអតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រយ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power ” »។
Isuzu សូមអញ្ជើញអ្នកទាំងអស់ដែលមានចំណាប់អារម្មណ៍ មកចុះឈ្មោះធ្វើការបើកបរសាកល្បង ដើម្បីទទួលបាននូវបទពិសោធន៍បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុតរបស់រថយន្ត “Isuzu D-MAX Blue Power” និង “Isuzu MU-X” ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និង ចូលរួមក្នុងសកម្មភាពសប្បាយៗរបស់យើង ដោយទទួលបានរង្វាន់តាមរយៈបណ្តាញសង្គម ដូចជា វេបសាយ www.isuzucambodia-tis.com និង Facebook Page “Isuzu Cambodia” និង YouTube “Isuzucambodia” ឬ សាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬ លេខទូរស័ព្ទ 023 950 084 ។
ម៉ាស៊ីន “Isuzu 1.9 Ddi Blue Power” មានការផ្លាស់ប្តូរម៉ាស៊ីន RZ4E-TC 1,900 cc ដែលមានសមត្ថភាពថាមពលអតិបរមា 150 សេះក្នុងល្បឿន 3,600 rpm និង កម្លាំងបង្វិលអតិបរមា 350 Nm នៅ 1800-2600 rpm ។ របបគំហើញថ្មីនៃកាដំណើរការម៉ាស៊ីនស្តេដាតមុខងារថ្មី ដែលបង្ហាញពីបច្ចេកទេសសំខាន់ៗដូចខាងក្រោម ៖
- ថាមពលខ្លាំងជាងមុនជាមួយនឹងការកើនឡើង 10% នៃកម្លាំងសេះ និង ការកើនឡើង 9% នៅក្នុងកម្រិតបង្វិលបើធៀបទៅនឹង ម៉ាស៊ីន 2,500 cc
- ការសន្សំកាន់តែច្រើនដោយសារតែបច្ចេកវិទ្យាបំលែងម៉ាស៊ូតថ្មីបំផុត ដែលអនុញ្ញាតឱ្យមានថាមពលបន្ថែម ទោះបីជាមានម៉ាស៊ីនតូចជាងមុន 20% ក៏ដោយ ហើយទម្ងន់ស្រាលជាងមុន 60 គីឡូក្រាម ជាពិសេសការថែទាំកាន់ងាយស្រួល នាំមកនូវប្រសិទ្ធភាព ការសន្សំសំចៃប្រេងកាន់តែប្រសើរ និង សន្សំការចំណាយ
- ប្រព័ន្ធសំអាតខ្ពស់ ដោយការបំភាយឧស្ម័នទាបបំផុត
Isuzu បានបង្កើតប្រព័ន្ធប្រអប់លេខថ្មីរបស់ខ្លួន ដើម្បីបំពេញបន្ថែមប្រភពថាមពលថ្មីរបស់ Isuzu ដែលត្រូវបានគេភ្ជាប់ទៅនឹងប្រព័ន្ធ 6 លេខអូតូ ដែលបញ្ជូនថាមពលជាមួយនឹងប្រសិទ្ធភាពល្អបំផុត ដោយសម្រេចបាននូវស្តង់ដារឧស្សាហកម្មថ្មី បើប្រៀបធៀបទៅនឹងជំនាន់មុនគឺ Isuzu 2.5Ddi VGS TURBO ជាមួយកម្លាំងម៉ាស៊ីន 2,500cc ដែលត្រូវបានគេស្គាល់ពីកម្លាំងថាមពល ប្រព័ន្ធដំណើរការ និង ការស៊ីប្រេងរបស់វាផងដែរ ។
ចំពោះ “Isuzu 3.0Ddi Blue Power” ម៉ូដែល 4JJ1-TC Hi មានសមត្ថភាពថាមពលអតិបរមា 163 សេះ ក្នុងល្បឿន 3,200 rpm និងកម្លាំងបង្វិលអតិបរមា 380 Nm នៅ 1800-2200 rpm ។ ជម្រើសល្អឥតខ្ចោះមួយទៀតសម្រាប់អតិថិជនដែលចង់បានកម្រិតថាមពលខ្ពស់ និង កម្រិតការដំណើរការខ្ពស់ដែលនឹងបង្កើតបទពិសោធន៏ក្នុងការបើកបរដ៏អស្ចារ្យ ។
រថយន្តថ្មី “Isuzu D-Max 1.9 Ddi Blue Power” ដែលជាការច្នៃប្រឌិតលំដាប់ពិភពលោកដែលឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះផ្នែកខាងក្រៅ និង ផ្ទៃខាងក្នុងទាន់សម័យជាមួយនឹង ធាតុផ្សំនៃការរចនាថ្មី “អស្ចារ្យ” ហួសពីការរំពឹងទុកជាមួយនឹងបច្ចេកវិទ្យា Bi-LED ថ្មីដែលធ្វើឱ្យមើលឃើញកាន់តែច្បាស់ និង អស្ចារ្យជាងមុន ខណៈពេលដែលការប្រើប្រាស់ថាមពលតិចជាងមុន ដែលត្រូវបានបំពេញដោយគែមក្រូម (ផ្តាច់មុខសម្រាប់ម៉ូដែល Cab Four និង Space cab) និង យ៉ាន់ស្ព័រថ្មី ទំហំ 18 អ៊ិង ធ្វើឱ្យមានភាពទាន់សម័យ និង មានភាពលេចធ្លោបំផុត ។
“Isuzu MU-X 3.0 Ddi Blue Power” រថយន្ត SUV ប្រណីតដែលមានរចនាបទហួសពីការរំពឹងទុក ជាមួយនឹងផ្នែកខាងក្រៅទាន់សម័យ លេចធ្លោរពីរថយន្តដ៏ទៃទៀត ដែលត្រៀមរួចជាស្រេចដើម្បីធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល និង ទំនុកចិត្តទាំងស្រុងទៅលើបច្ចេកវិទ្យាទំនើបៗ នាពេលអនាគតរបស់ Isuzu នៅក្នុងរថយន្ត “Isuzu 3.0 Ddi Blue Power” ដោយសារតែការរចនាបែបស្ព័រ 3D ថ្មី របស់កាងរថយន្តខាងមុខ ជាមួយភាពឆើតឆាយ ដើម្បីបង្ហាញពីរថយន្តស្ព័រយ៉ាងពិតប្រាកដ ។ លើសពីនេះទៅទៀត ទំហំកង់ 18 អ៊ីងថ្មីមានលក្ខណៈពិសេសជាមួយនឹង Flash Black Design និង ផ្ទៃខាងក្នុងដ៏ប្រណីតដែលធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ពណ៌កៅអីស្បែកខ្មៅនៅក្នុងការរចនាម៉ូដតាមបែប Sport Cut ដែលធ្វើអោយអ្នកបើកបរអង្គុយយ៉ាងស្រួលខ្លួន គ្រឿងតុបតែងពណ៌ប្រាក់នៅនឹងទ្វារចំហៀង និង ប្រអប់ហ្គ៊ែរ ព្រមទាំងមុខងារស្តង់ដារជាច្រើនសម្រាប់ផ្ទៃខាងក្នុង ដែលការរចនាតាមបែប Isuzu Universal Design ដែលបានទទួលការកោតសរសើរជាសកលសម្រាប់លក្ខណៈពិសេសដែលងាយស្រួលប្រើ ។
ដើម្បីអបអរសាទរការមកដល់នៃម៉ាស៊ីនរថយន្ត Isuzu 1.9 Ddi Blue Power និង ម៉ូដែលថ្មី Isuzu MU-X ក្រុមហ៊ុនមានការបញ្ចុះតម្លៃលើកទឹកចិត្តនឹងត្រូវបានផ្តល់ជូនដូចខាងក្រោម៖
- ទទួលបានការបញ្ចុះតម្លៃច្រើនជាង 1,500 ដុលា្លរអាមេរិក សម្រាប់រាល់ការទិញរថយន្តណាមួយរបស់ Isuzu Blue Power ក្នុងអំឡុងថ្ងៃទី 1 ដល់ 30 មិថុនា 2019
- រាល់អតិថិជនដែលបើកបរសាកល្បងនឹងមានឱកាសសម្រាប់ការចាប់ឆ្នោតផ្សងសំណាង