តើក្រុមយុវជនឈ្នះហ្គេម Online Rule of Survival រដូវកាលទី ១ នេះទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ?
វាជាព្រឹត្តិការណ៍ដ៏កក្រើក និង ធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជាកាលពីថ្ងៃសៅរ៍នេះ នៅផ្សារទំនើប AEON SENSOK ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Cellcard និង ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះ តាំងពីដើមកម្មវិធីរហូតដល់ចប់ ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា ។
តោះ!!មកមើលស្នាមញញឹមរបស់ក្រុមយុវជនដែលជាជ័យលាភី ហ្គេម Rule of Survival និង យុវជនឆ្នើមៗដទៃទៀតដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី ១ នេះដោយជ័យលាភីលេខ ១ បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់២៥.០០០.០០០ រៀល និង ទូរស័ព្ទស៊េរីថ្មី OPPO F11 Pro ម្នាក់មួយគ្រឿង (ដែលជាទូរស័ព្ទដែលមានចំណុចពិសេសជាច្រើនក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា កម្លាំងផ្ទុក ROM128BG +RAM 6GB កាន់តែងាយស្រួលសម្រាប់ Gamers និង មានកាមេរ៉ាក្រោយភ្លោះទំហំ 48 MP,កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh,បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0,មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%) ហើយពួកគេនឹងមានឱកាសដើម្បីចូលរួមការប្រកួតហ្គេមអេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីនផងដែរ ។
ចំណែកចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់ ២០.០០០.០០០ រៀល និង ទូរស័ព្ទ F11 ម្នាក់មួយគ្រឿង និង ក្រុមលេខ ៣ បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០.០០០.០០០ រៀល និង ក្រុមកីឡាករឆ្នើម និង ក្រុមកីឡាករដែលមានអ្នកគាំទ្រច្រើនបំផុតសុទ្ធតែទទួលបានទូរស័ព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង ។ ទាំងនេះគឺជាឱកាសថ្មីមួយទៀតហើយដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និង ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើងនិយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណាកនយើង ហេហេហេ រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង ៕