បុរីថៃឈុនគ្រី ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នុ្ធ ក្នុងខណ្ឌសែនសុខ ចំណាយទឹកប្រាក់អស់ជាង ៣០ ម៉ឺនដុល្លារ
ផ្លូវបេតុងប្រវែង ៥៥០ ម៉ែត្រ និង ផ្លូវអ៊ុតកៅស៊ូ ៤៧០ ម៉ែត្រ ត្រូវបានបុរីថៃឈុនគ្រីឧបត្ថម្ភក្នុងការសាងសង់ ដើម្បីភ្ជាប់ពីចំណុចកែងផ្លូវ ៩២ ដល់ចំនុចប្រសព្វផ្លូវសម្តេចជាស៊ីម និង ផ្លូវ ២០១១ (ផ្លូវឧញ្ញាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិការ ជាង ៣០ ម៉ឺនដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២០ ខែមិថុនានេះ ក្រោមអធិបតីយភាពលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌ សែនសុខ ។
លោកឧកញ៉ា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរីថៃឈុនគ្រី បានលើកឡើងថា ខណ្ឌសែនសុខជាតំបន់មួយកំពុងស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ និង មានសក្កានុពលកាន់តែខ្លាំងឡើងៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីដំបូងឡើយៗ មានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរពីតំបន់ជុំវិញនេះ មិនសូវមានផ្លូវចេញចូលច្រើន ពិបាកក្នុងការធ្វើដំណើរទៅតំបន់ពាណិជ្ជកម្មផ្សេងៗនៅទីតាំងមួយនេះ ។ ដោយឃើញបែបនេះ បុរីថៃឈុនគ្រី ក៏ដូចជាលោកអភិបាលខណ្ឌ សែនខុស បានសហការគ្នារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅភូមិច្រេស ក្បែរតំបន់ចំការព្រីង ដោយធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍វិស័យអចលនទ្រព្យជុំវិញតំបន់នេះផងដែរ ។ ចំណាយពេលសិក្សារអស់មួយរយៈពេលកន្លងមក ទីបំផុតផ្លូវមួយខ្សែរថ្មីនេះ ក៏បានលេចមុខឡើង ក្នុងគោលបំណងដូចដែលបានរៀបរាប់ខាងលើ ។
លោកឧកញ៉ា បានបន្តថា ឈរចំពីគោលដៅបុរីថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ ១០ នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់ពាណិជ្ជកម្មផ្សារទំនើបអ៊ីអន ២ សែនសុខ រឹតតែពិសេសជាងនេះ ផ្លូវមួយខ្សែរនេះមានចំណុចប្រសព្វជាច្រើនដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយដូចជា តំបន់បឹងបៃតង ធនាគារជាតិ ផ្សារម៉ាក្រូ និង Global House ជាដើម ។
បន្ថែមលើចំណុចនេះ លោកអភិបាលខណ្ឌសែនសុខ បានលើកឡើងថា នេះជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត នៅខណ្ឌសែនសុខ ហើយលោកសង្ឃឹមថាវិស័យអចលនទ្រព្យនៅចំណុចប្រសព្វផ្លូវខ្សែថ្មីនេះ នឹងជួយជំរុញឱ្យមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត ក៏ដូចជាលើកស្ទួយកម្ពស់ជីវភាពប្រជាជននៅតំបន់ក្បែរនេះ។
បុរីថៃឈុនគ្រី ជាបុរីដ៏ប្រណីតមួយដែលនឹងគ្រោងសង់ផ្ទះចំនួន ១៧០ ផ្ទះ ក្នុងនោះមានផ្ទះល្វែង និង វីឡាធំៗជាច្រើន គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដោយចាប់យកទីតាំងត្រឹមតែ ១០ នាទីពីផ្សារទំនើបអុីអន ២ ។ ស្ថិតក្នុងគោលដៅបង្កើតលំនៅដ្ឋានក្នុងក្ដីស្រមៃ បុរីថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន ២០ នាក់ដំបូង ចំនួន 15% ក្នុងថ្ងៃប្រកាសលក់ខាងមុខនេះ ដែលនេះជាឱកាសដ៏ពិសេសមួយក្នុងការចាប់យក មិនថាជាការបណ្ដាក់ទុនលើវិស័យ អចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅនោះទេ ។
ក្រៅពីផ្ដោតសំខាន់ទៅលើលំនៅដ្ឋានប្រណីតៗ គុណភាពសំណង់ ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែលបុរីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់ បុរីថៃឈុនគ្រី ។ សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្តអាចទាក់ទងមកកាន់ទំព័រហ្វេសបុករបស់បុរីថៃឈុនគ្រីBorey Thai Chhunkry ឬ តាមទូរសព្ទលេខ 099 980 080 / 093 666 663 ៕