ហេតុអ្វីបានជាម៉ាកថ្លៃ ហើយល្បី Philipp Plein ធ្វើឱ្យ ម៉ូដស្ទ័រ ហ៊ាននាំមកលក់ក្នុងស្រុក ? (វីដេអូ)
ម៉ាកល្បីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីតារាល្បីៗជុំវិញពិភលោកដូចជា Rihana, Jennifer lopez, Paris Hilton, Taylor swift, Cristiano Ronaldo, Nicki Minaj ឥឡូវនេះបានលេចមុខនៅភ្នំពេញហើយកាលពីពេលថ្មីៗនេះ ដោយម៉ាកនោះមានការធានាគុណភាព ១០០% ពីបរទេសថែមទៀតផង ។
ប្រិយមិត្តប្រហែលធ្លាប់ឃើញតារាចម្រៀង និង តារាអន្តរជាតិមួយចំនួនបានចំណាយលុយរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងការស្លៀកពាក់ មិនថាចូលរួមពិធីជប់លៀង ឬ ក៏ថតវីដេអូចម្រៀងនោះទេ និយាយរួមសម្លៀកបំពាក់របស់ពួកគេមើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ។ ដោយមើលឃើញពីភាពរីកចម្រើនក្នុងវិស័យលេងម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗលំដាប់ពិភពលោក ម៉ូដស្ទ័រក៏បាននាំចូលផលិតផល Philipp Plein មកកាន់ប្រទេសកម្ពុជា ដោយផ្ដល់នូវផលិតផលគុណភាពស្ដង់ដារដូចតាមបណ្ដាប្រទេសលោកខាងលិច និង អឺរ៉ុបផងដែរ និយាយរួមអ្នកទិញគឺទិញដោយគ្មានការព្រួយបារម្ភពីរឿងរបស់ក្លែងក្លាយ ឬ copy នោះទេ ។
លោកស្រី ខេង ពិទូពុធីតា ម្ចាស់ហាងម៉ូដស្ទ័របានលើកឡើងថា ម៉ាក Philipp Plein កំពុងតែល្បីខ្លាំងនៅប៉ែកអ៊ឺរ៉ុប ហើយតារាល្បីៗជាច្រើនកំពុងតែជាប់ចិត្តជាមួយម៉ាកមួយនេះ មិនតែប៉ុណ្ណោះអតិថិជននៅស្រុកខ្មែរយើងក៏បានទទួលស្គាល់ដែរថាម៉ាកមួយនេះគឺមានគុណភាពល្អពិបាករកទិញក្នុងបណ្ដាប្រទេសនៅអាស៊ី តែពេលនេះមិនពិបាកទៀតនោះទេ ព្រោះម៉ូដស្ទ័របាននាំចូលម៉ាក Philipp Plein មកដល់ហើយ ដោយមិនចំបាច់ចំណាយលុយទិញសំបុត្រយន្ដហោះទៅអឺរ៉ុបទៀតទេ ត្រឹមតែម៉ូដស្ទ័រនៅទួលគោកយើងហ្នឹងគឺមានហើយ ។ សូមចូលមើលគេហទំព័ររបស់ម៉ូដស្ទ័រ www.modestore.asia ហើយ និង https://www.facebook.com/modestore.asia/
យ៉ាងណាក៏ដោយការនាំចូលម៉ាកល្បីៗតែងមានផលពិបាកមួយចំនួនផងដែរ ដោយអតិថិជនខ្លះមិនមានទំនុកចិត្តថារបស់ដែលពួកគាត់បានទិញគឺជាម៉ាកល្បីសុទ្ធ១០០% នោះទេ ។ ទាក់ទងដល់ចំណុចនេះលោកស្រី ធីតា បានបន្ថែមថា ដើម្បីនាំចូលម៉ាកល្បីដូចជា Philipp Plein នេះ ម៉ូដស្ទ័រត្រូវចំណាយពេលវេលាការពិនិត្យលើគុណភាព ការបញ្ជាក់ពីការបង់ពន្ធការធានាពីម្ចាស់ម៉ាកល្បីៗ និង ឯកសារជាច្រើនទៀត ទម្រាំនាំចូលម៉ាកល្បីៗមកក្នុងហាងបាន ព្រោះថាម៉ូដស្ទ័រមិនមែនបើកលក់តែមួយថ្ងៃនោះទេ ដូច្នេះទំនុកចិត្តលើគុណភាពទំនិញជាចំណុចចម្បងបំផុតដែលម៉ូដស្ទ័រយកចិត្តទុកដាក់ជាងគេបង្អស់ ។
ជាក់ស្ដែងយើងបាននាំចូលស្បែកជើងម៉ាក Philipp Plein ដែលមានតម្លៃរហូតដល់ជាង ២ ពាន់ដុល្លារមកកាន់ហាងរបស់យើង ដោយយើងជឿជាក់ថាភាពខុសប្លែកពីគេចំពោះការរចនាម៉ូដស្បែកជើងមួយនេះ គឺស្រោបទៅដោយស្បែកពស់ថ្លាន់សុទ្ធ ១០០% រំលេចទៅដោយនិមិត្តសញ្ញារូបក្បាលខ្មោចភ្លឺចែងចាំងនៅផ្នែកខាងលើដែលរចនាម៉ូដដោយលោក Philipp Plein នឹងធ្វើឱ្យអតិថិជនកាន់តែមានភាពរំភើប និង ភាពសុីវិល័យទាន់សម័យមួយកម្រិតទៀត ។
ចង់ដឹងថាស្បែកជើងម៉ាក Philipp Plein តម្លៃជាង ២ ពាន់ដុល្លារូបរាងយ៉ាងដូចម្តេច សូមមើលវីដេអូនេះទាំងអស់គ្នា ៖
https://www.youtube.com/watch?v=JiDTur-krhM
Philipp Plein មានវត្តមានលើទីផ្សារម៉ាកល្បីលើពិភពលោកតាំងពីឆ្នាំ ២០០៤ រហូតមកទល់ពេលនេះ ។ ម៉ាកល្បីមួយនេះត្រូវបានរចនាដោយលោក Philipp Plein ជនជាតិអាល្លឺម៉ង់ផ្ទាល់ ។ ការរចនាម៉ូដរបស់លោកត្រូវបានល្បីល្បាញលើកដំបូងនៅទីក្រុង Milan ប្រទេសអ៊ីតាលី ។ ម៉ាក Philipp Plein ត្រូវបានអភិជននៅក្រៅស្រុក និង តារាអន្តរជាតិឱ្យតម្លៃទៅលើការរចនាមានភាពប្លែកពីគេប្រកបដោយថាមពលនៃប្រណីតភាពសាមញ្ញ តែបង្កប់ទៅដោយអត្ថន័យរាប់ពាន់ជំពូក ។
ម៉ូដស្ទ័រ គឺជាហាងប៊ូទិកលក់ផលិតផលហ្វេសិន និង ជាផ្សារអនឡាញដ៏ធំមួយដែលបានបង្កើតឡើងនាឆ្នាំ ២០១៧ ក្នុងប្រទេសកម្ពុជា ។ ម៉ូដស្ទ័រ មានលក់ផលិតផលទាន់សម័យសម្បូរបែប ដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវ៉ាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និង វ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការផ្តល់ជូននូវផលិតផលសុទ្ធ ១០០% និង នាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និង មានគុណភាពល្អបំផុត ។ ម៉ាកល្បីៗទូទាំងសកលលោកមិនត្រូវបានម៉ូដស្ទ័រមើលរំលងឡើយ ក្នុងនោះម៉ូដស្ទ័រមានលក់ផលិតផលម៉ាកល្បីៗជាច្រើនដូចជា Montblanc, Concord, Philip Plein, Versace, LV, Gucci, Prada, Ferragamo និង Rado ជាដើម ។
ម៉ូដស្ទ័រមានអាសយដ្ឋានស្ថិតនៅអាគារលេខ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោកភ្នំពេញ ។ លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888 ៕