ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិឡាយហ្វ៍ រកឃើញអតិថិជនមានសំណាង ១៥៤ រូប ក្នុងកម្មវិធីខួបគម្រប់ ៣ ឆ្នាំ
ភ្នំពេញ ៖ កាលពីថ្ងៃទី ២៤ មិថុនា ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់អតិថិជនមានសំណាងទាំង ១៥៤រូប ដែលបានឈ្នះក្នុងកម្មវិធីចាប់រង្វាន់អបអរខួប ៣ ឆ្នាំ សម្រាប់ដំណើរការនៅលើទីផ្សារកម្ពុជា ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជនចំពោះការជឿទុកចិត្តលើសេវាធានារ៉ាប់រងរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ។
រង្វាន់ដែលអតិថិជនមានសំណាងឈ្នះរួមមាន ម៉ូតូហុងដា Zoomer X មួយរង្វាន់ ទូរទស្សន៍ ៤៩ អ៊ីញ ៣ រង្វាន់ សាមសុង Tab S4 ចំនួន ៣ រង្វាន់ ទូរស័ព្ទ OPPO F11 ចំនួន ៣ រង្វាន់ Apple Air Pod ចំនួន ៣ រង្វាន់ ខ្សែដៃ PANDORA ៣ ខ្សែ នាឡិកាម៉ាក BERING ចំនួន ៣ រង្វាន់ និង រង្វាន់រាប់រយបន្ថែមទៀតសរុបទឹកប្រាក់ប្រមាណ ៥៣ លានរៀល ។
តារាងអតិថិជនមានសំណាងឈ្នះរង្វាន់ ៖ (Link to Facebook)
សូមបញ្ជាក់ ចំពោះអតិថិជនដែលមានសំណាងឈ្នះរង្វាន់ សូមមកបើករង្វាន់ចាប់ពីថ្ងៃទី ២៤ មិថុនា រៀងរាល់ម៉ោង និង ថ្ងៃធ្វើការ នៅទីស្នាក់ការកណ្តាល សុវណ្ណាភូមិ ឡាយហ្វ៍ ជាន់ទី ២៥ វិមានកាណាឌីយា ដោយភ្ជាប់មកជាមួយអត្តសញ្ញាណសម្គាល់ខ្លួន ។ សម្រាប់សំណួរផ្សេងៗ សូមទូរស័ព្ទមកលេខ ៖ ០៩៥ ៩៩៩ ៦១៩ ឬ ផ្ញើសារមកកាន់ទំព័រហ្វេសប៊ុក Sovannaphum Life (https://www.facebook.com/sovannaphumlifecambodia/?ref=bookmarks)
អំពីក្រុមហ៊ុន ៖
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ៕