ចាំអ៊ុតមើល ទាំងអស់គ្នា តើ OPPO នឹងអួតអ្វីខ្លះ ក្នុងព្រឹត្តិការណ៍ MWC សៀងហៃ ? (វីដេអូ)
កាន់តែប្លែក និង អស្ចារ្យទៀតហើយ ដោយ OPPO បាន និង កំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមូយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និង ទំនើប នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ។
លើកនេះ មិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបំពាក់នៅលើម៉ូដែលអ្វីនោះទេ ? គ្រាន់តែដឹងថាវាជាបច្ចេកវិទ្យាដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និង គ្មានផុស ដូចម៉ូដែលមុនៗឡើយ ។ តាមរយៈវីដេអូ Teaser មួយនេះ យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវឌ្ឍនៃការរចនាកាមេរ៉ារបស់ពួកគេដែលល្អឥតខ្ចោះ ចង់ដឹងថាយ៉ាងណាខ្លះសូមមើល វីដេអូទាំងអស់គ្នា ៖
ដូចលោកអ្នកធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពីបច្ចេកវិទ្យាកាម៉េរាហូតចេញពីតួខ្លួនជាលើកដំបូងនៅលើ OPPO Find X រួចមកហើយ ដែលទទួលបានការគាំទ្រ និង សរសើរមិនដាច់ពីមាត់ យ៉ាងច្រើនលើសលប់ មិនគួរឱ្យជឿ ហើយក្នុងឆ្នាំនេះវិញ បច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅលើកំពូលស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូដែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់ ។
ជាក់ស្តែង វាកាន់តែធ្វើឱ្យអ្នកគាំទ្រឆ្ងល់ទៀតហើយ ប្រសិនបើមានកាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់មែននោះ មានតែសំណួរសួរថា How ? That’s true ? That’s amazing!! ។ ចម្លើយទាំងអស់នឹងត្រូវលាតត្រដាង ហើយនៅថ្ងៃនេះ ចង់ដឹងថា OPPO ធ្វើបានពិតមែនទេ ? បើចង់ជ្រាបច្បាស់ ថាវាជាព័ត៌មានពិត ឬ បែកធ្លាយ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ដល់ ២៩ ក្នុងខែមិថុនានេះហើយ ៕