ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំជាមួយអាជីវករទូទាំងប្រទេស និង ដាក់បង្ហាញកំពូលទូរទស្សន៍ QLED 8K 2019
ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩៖ ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និង ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំដ៏ពិសេសមួយយ៉ាងអាធិកអធម រវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និង ស្ថាប័នអ្នកសារព័ត៌មានជាច្រើន ស្ថិតក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត ដែលមិនអាចបំភ្លេចបាននៅ វិមានពិភពថ្មី សែនសុខ ។
សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង និង ដៃគូចែកចាយរបស់ខ្លួន ហើយគោលបំណងក្នុងការបង្កើតឡើង គឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និង ជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទាំងអស់របស់ សាមសុង ក៏ដូចជា អបអរសាទរដល់ការបើកសម្ពោធជាផ្លូវការនូវ វត្តមានកំពូលទូរទស្សន៍ដ៏ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៍ទទួលបានពានរង្វាន់លំដាប់ពិភពលោក ទៅលើពន្លឺ និង រូបភាពដែលល្អឥតខ្ចោះគ្មានគូរប្រៀបក្នុងកម្រិត 8K ។
ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និង ការទទួលទានម្ហូបអាហារពិសេសៗដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវ គ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនដែលកំពុងពេញនិយម និង ទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដូចជា កំពូលទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K , ម៉ាស៊ីនត្រជាក់ , ទូទឹកកក និង ម៉ាស៊ីនបោកសម្លៀកបំពាក់ ផងដែរ ។
ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ និង ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុន សាមសុង ដើម្បីទទួលបានជោគជ័យឈរក្នុងលេខរៀងលំដាប់លេខ ១ គ្រប់ផលិតផលទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និង ភាពស្មោះត្រង់របស់យើងទាំងអស់គ្នា ។
ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និង ជាកាដូដ៏ពិសេសសម្រាប់អាជីវករ និង អតិថិជនទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅក្នុងប្រទេសកម្ពុជា ។
លោក ហេង ណាឡុច ប្រធានផ្នែកលក់នៃក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជាអ្នកតំណាងចែកចាយធំរបស់ផលិតផលសាមសុង បានមានប្រសាសន៍ថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផលសាមសុង គឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់ និង អាជីវករទាំងអស់ចំពោះផលិតផលសាមសុង ព្រោះថារាល់ផលិតផលរបស់សាមសុង គឺតែងតែឆ្លើយតបនឹងតំរូវការអតិជន ហើយពេលដែលខ្ញុំបានឃើញទូរទស្សន៍ Samsung QLED 8K នេះគឺអាចនិយាយបានថាជាកំពូលទូរទស្សន៏ដ៏វៃឆ្លាត ទំនើប ទាន់សម័យជាមួយនឹងរូបរាងដ៏ទាក់ទាញ ។ និយាយជារួមទៅខ្ញុំហ៊ាននិយាយថា សាមសុង ធ្វើបានល្អ និង ស័ក្តិសមជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល”។
រីឯបងលោក ឡុង ណារ៉ា ម្ចាស់ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជាអ្នកតំណាងចែកចាយម្នាក់របស់ផលិតផលសាមសុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ផងដែរថា ”សំរាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ”។
ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជនរបស់ សាមសុង ទាំងអស់នឹងនៅតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត ៕