ហ៊ានធានានឹងមិនមានស្មាតហ្វូនណាដែលធូរថ្លៃបំផុត ហើយទំនើបទាន់សម័យដូច Samsung Galaxy A2 Core ទៀតទេ !
ភ្នំពេញថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩ ៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និង រីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ ។ ជាពិសេសក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវការ ដោយផ្តោតលើគុណភាព សោភណភាព និង បច្ចេកវិទ្យាទំនើបផងដែរ ។
ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លឹម និង ខ្លាំងរបស់ សាមសុង ដែលធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើលក្នុងចិត្ត និង សរសើរគ្រប់ៗគ្នានោះគឺ Samsung Galaxy A2 Core ។ ឥឡូវនេះខ្ញុំហ៊ាននិយាយ និង បញ្ជាក់យ៉ាងច្បាស់ថាបើលោកអ្នកចង់បានស្មាតហ្វូនមួយដែលមានលក្ខណៈសម្បត្តិពិសេស ទំនើបទាន់សម័យ លេចធ្លោ និង មានតម្លៃត្រឹម 95 ដុល្លារ ខ្ញុំសូមណែនាំ Samsung Galaxy A2 Core គឺពិតជាមិនខកបំណងឡើយ ។
គួរបញ្ជាក់ផងដែរថា ចំណុចពិសេសៗដែលធ្វើឱ្យ Samsung Galaxy A2 Core អាចស្រួបយកបេះដូង និង ទាក់ចិត្តរបស់អតិថិជនបាននោះគឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួល ដោយគ្មានការកំណត់ ឬ ដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តង ដោយជួយសន្សំសំចៃទំហំនៃការប្រើប្រាស់ រ៉េម ( RAM) និង រ៉ូម (ROM) ផងដែរ ។ ជាចុងក្រោយខ្ញុំពិតជាហ៊ានអះអាងយ៉ាងច្បាស់ថាម៉ូដែល Samsung Galaxy A2 Core នេះគឺមិនគ្រាន់តែជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃបំផុតក្នុងកំណត់ត្រារបស់ក្រុមហ៊ុន សាមសុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនើបទាន់សម័យផងដែរ ដូច្នេះនៅចាំអីទៀត ? បានស្មាតហ្វូនឡូយហើយ ទំនើបទៀត ។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800-203232 ។