MSA គម្រប់ខួប ១៨ ឆ្នាំ ជាមួយនឹងភាពជោគជ័យ និង ការរីកចម្រើន
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន MSA និង បុគ្គលិករាប់រយនាក់បានប្រារព្ធខួប ១៨ ឆ្នាំរបស់ខ្លួនជាលក្ខណៈគ្រួសារដើម្បីអបអរសាទរនូវភាពជោគជ័យភាពរីកចម្រើន និងបន្តសកម្មភាពរបស់ខ្លួនក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅប្រទេសកម្ពុជាកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ។
ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានចាប់ផ្តើមដំបូងជាមួយនឹងបុគ្គលិកចំនួនតែ ៥ នាក់ រហូតរីកចម្រើនដល់មានបុគ្គលិកចំនួនរាប់រយនាក់ ។ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងតស៊ូក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនេះ ដោយបានបណ្តុះបណ្តាលបុគ្គលិកជាច្រើនឱ្យមានសមត្ថភាពសាមគ្គីភាព គុណភាព ទំនួលខុសត្រូវ ភាពស្មោះត្រង់ ការខិតខំប្រឹងប្រែងបម្រើដល់អតិថិជនបានទទួលជោគជ័យ ។
លោកអគ្គនាយកក្រុមហ៊ុន MSA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលរក្សាស្ថេរភាពសន្តិភាពជូនប្រទេសជាតិ និង ប្រជាពលរដ្ឋទាំងអស់ ។ លើសពីនេះ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានជឿទុកចិត្តដល់ក្រុមហ៊ុន MSA។ ក៏ដូចជាសូមថ្លែងអំណរគុណដល់បុគ្គលិក MSA ទាំងអស់ជាពិសេស ដែលបានខិតខំប្រឹងប្រែងបម្រើការបានល្អប្រកបដោយគុណភាពដល់ក្រុមហ៊ុនទាំងមូល ។
ភាពរីកចម្រើន និង ភាពជោគជ័យទាំងនេះ មិនត្រឹមតែធ្វើឱ្យក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារប៉ុណ្ណោះនោះទេ ក្រុមហ៊ុន MSA ក៏បានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាព និង ចូលរួមជាគំនិតក្នុងការផ្សព្វផ្សាយអប់រំដល់ប្រជាជនខ្មែរ និង សង្គមជាតិទាំងមូលតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ភាពកត្តញ្ញូតាធម៌ និង ការចេះយោគយល់គ្នា និង សាមគ្គីភាពគ្នាជាដើម ។
ក្នុងឱកាសនេះខួប ១៨ ឆ្នាំនេះដែរ MSA ក៏បានបង្កើតវីដេអូអប់រំដើម្បីក្រើនរំលឹកទៅមនុស្សគ្រប់គ្នាឱ្យចេះជួយគ្នា កុំឱ្យអស់សង្ឃឹម ឱ្យមានចិត្តអត់ធន់ និង វិជ្ជមានលើការងារឱ្យមានក្តីសង្ឃឹមក្នុងការសម្រេចក្តីសុបិន្ត និង ឱ្យបើកចិត្តទូលាយផ្តល់ឱកាសដល់អ្នកដែលធ្លាប់មានកំហុសឬធ្វើខុស ។
ក្រុមហ៊ុន MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកដ៏ធំមួយដែលមានការសហការ និង ទទួលស្គាល់ពីក្រុមហ៊ុនអន្តរជាតិជាច្រើនលើការផ្តល់សេវាកម្មផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មដូចជា ការច្នៃប្រឌិតលើក្រាហ្វិកការផលិតស្ពតពាណិជ្ជកម្ម ការផលិតរឿងភាគខ្លីនិងរឿងភាគវែង ការផលិតវីដេអូសាច់រឿងខ្លីនិងសាច់រឿងវែង ការរៀបចំកម្មវិធីតូច និង ធំ ទំនាក់ទំនងផ្នែកសាធារណៈ រៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុន ការកាត់តច្នៃប្រឌិតនៅលើកុំព្យូទ័រ បច្ចេកទេសកាត់ត (2D និង 3D)នៅលើប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី វែបសាយតាមបណ្តាញសង្គម និងធ្វើស្លាកសញ្ញានៅតាមបដាផ្សព្វផ្សាយ ប៉ាន់ណូ និង អិលអ៊ីឌី (LED) ជាដើម ។
គួររំលឹកថា ក្រុមហ៊ុន MSA ដែលបានចាប់ផ្តើមដំណើរការលើទីផ្សារតាំងពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០០១ មកម្ល៉េះ ដោយមានបុគ្គលតែ ៥ រូបជាអ្នកចាប់ផ្តើមដំបូង និងបច្ចុប្បន្នមានបុគ្គលិករាប់រយនាក់កំពុងបម្រើការនៅគ្រប់ផ្នែកទាំងអស់លើប្រព័ន្ធផ្សព្វផ្សាយជាមួយដៃគូពាណិជ្ជកម្មទាំងក្នុងស្រុកនិងក្រៅស្រុក ៕