ជម្រើសថ្មីពី Samsung ! ទូទឹកកក កកខាងក្រោមនេះ ធ្វើឱ្យការរស់នៅរបស់អ្នកកាន់តែឆ្លាតវៃ !
ភ្នំពេញថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៩ ៖ ផាសុកភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកជាមួយនឹងក្រុមគ្រួសារ ឬ មនុស្សជាទីស្រឡាញ់គឺពិតជាមានសារសំខាន់ណាស់ដែលមិនអាចខ្វះបាន ។ ការផ្សារភ្ជាប់ទំនាក់ទំនង និង បង្កើតសុភមង្គលក្នុងក្រុមគ្រួសារគឺតែងតែកើតឡើងកំឡុងពេលញុំាអាហារជុំគ្នា ។ ដូច្នេះហើយបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃ លោកអ្នកគួរតែចំណាយពេលដ៏រីករាយញុំាអាហារជាមួយគ្នានៅផ្ទះ ។ ដូច្នេះដើម្បីឱ្យលោកអ្នកទទួលបានបែបផែនជីវិតដ៏រស់រវើកបែបនេះ ក្រុមហ៊ុនអេឡិចត្រូនិក សាមសុង ក៏បានផ្តល់ជូននូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ភាពរីករាយ និង អារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃជាមួយនឹងផលិតផលដែលឈានមុខ និង ល្អផ្តាច់គេ ។
ថ្ងៃនេះក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង សូមណែនាំទូទឹកកកស៊េរីថ្មីដ៏ទំនើប ឆ្លាតវៃ ដែលលក់ដាច់និងកំពុងពេញនិយមនៅលើទីផ្សារបច្ចុប្បន្នគឺ ទូទឹកកក កកផ្នែកខាងក្រោមរបស់ Samsung ហើយក្រុមហ៊ុន សាមសុង ជឿជាក់ថា ទូទឹកកក នេះពិតជាល្អស័ក្តិសមបំផុត និង មិនអាចខ្វះបានក្នុងការរស់នៅដែលពោរពេញដោយផាសុកភាព និង ភាពទាន់សម័យរបស់អតិថិជនទាំងអស់ ។
សូមបញ្ជាក់ថាទូទឹកកក ដែលកកផ្នែកខាងក្រោមស៊េរីថ្មីនេះបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាពិសេសអស្ចារ្យជាច្រើនដែលពុំធ្លាប់មានលើសផលិតផលទូទឹកកកធម្មតា ។ ពេលនេះលោកអ្នកពិតជាចង់ជ្រាបច្បាស់ថា តើវាអស្ចារ្យកម្រិតណាទៅ ! សូមមកមើលចំណុចពិសេសៗខាងក្រោមនេះទាំងអស់គ្នា ៖
• Optimal Fresh Zone ៖ គឺជាកន្លែងដែលអាចកំណត់បាន (Adjustable) ដើម្បីរក្សាភាពស្រស់នៃអាហារ ត្រី សាច់ បន្លែរបស់អ្នកបានទ្វេដងដោយមិនធ្វើឱ្យកករឹងខូចគុណភាពឡើយ ។
• Advanced Digital Inverter ៖ បច្ចេកវិទ្យានេះអាចធ្វើការបានយ៉ាងឆ្លាតវៃបំផុតក្នុងការជួយឱ្យទូទឹកកកប្រើប្រាស់បានយូរ សន្សំសំចៃថាមពលអគ្គិសនីបានយ៉ាងច្រើនបំផុត និង គ្មានសំឡេងរំខានផងដែរ ។
• Power Deodorizer ៖ ជាបច្ចេកវិទ្យាចុងក្រោយ និង មានតែមួយគត់ ក្នុងការស្រួបយកចេញនូវក្លិនមិនល្អនៅក្នុងទូទឹកកកទាំងមូលដើម្បីការពារម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ឱ្យនៅស្រស់ និង រក្សារសជាតិដើមបានយ៉ាងល្អបំផុត ។
• Larger Capacity Freezer & Veggie Box ៖ ត្រង់ចំណុចនេះអតិថិជន សាមសុង ទាំងអស់សុទ្ធតែចង់បានគ្រប់ៗគ្នា ។ លោកអ្នកអាចដាក់បន្លែ ផ្លែឈើ និងអាហារក្លាសេបានកាន់តែច្រើន និងនៅតែស្រស់បានកាន់តែយូរ ។
• Advanced All-Around Cooling System ៖ ជាបច្ចេកវិទ្យាចុងក្រោយដែលអាចធ្វើឱ្យគ្រប់ផ្នែក-គ្រប់ជាន់ត្រជាក់ក្នុងសីតុណ្ហភាពដ៏ត្រឹមត្រូវជាក់លាក់បំផុត និង ជួយឱ្យគ្រប់បន្លែ ផ្លែឈើ ត្រីសាច់ទាំងអស់របស់លោកអ្នកនៅតែស្រស់បានកាន់តែយូរ ។
• Bottom Mount Freezer ៖ ជាកន្លែងកកដែលត្រូវបានរចនាឡើងយ៉ាងពិសេសស្ថិតនៅផ្នែកខាងក្រោមដើម្បផ្តល់នូវភាពងាយស្រួលក្នុងការដាក់ ឬ យកសាច់ចេញ ឬ របស់ណាមួយដែលមានទំហំធំ និង ធ្ងន់ ។
• “Minimal” Flat Style ៖ ត្រូវបានរចនាឡើងយ៉ាងល្អប្រណីតជាមួយនឹងផ្ទៃរាបស្មើចាំងរលោង ស្តើងស្មើសាច់មិនច្រែះ ឬ កាន់ស្នឹម ស័ក្តិសមបំផុតសម្រាប់គេហដ្ឋាន ឬក្នុងផ្ទះបាយដ៏ស្រស់ស្អាតទាក់ទាញរបស់លោកអ្នក ។
ចំណុចពិសេសនៃបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យទាំងអស់នេះគឺពិតជាត្រូវជាមួយនឹងអ្វីដែលលោកអ្នកកំពុងស្វែងរកហើយមែនទេ ? ពិតប្រាកដណាស់សម្រាប់ម៉ូដែលនេះក៏នៅមានចំណុចពិសេសៗជាច្រើនទៀតដែលលោកអ្នកចង់បាន ព្រមទាំងល្អលើសពីអ្វីដែលលោកអ្នកស្មានមិនដល់ផងដែរ ។ ជាចុងក្រោយជាមួយនឹងទូទឹកកក ដែលកកផ្នែកខាងក្រោមនេះ ពិតជាធ្វើឱ្យជីរិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានន័យ និង រស់រវើក ។
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និង ដេប៉ូចែកចាយផលិតផលអេឡិចត្រូនិចដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងទៅកាន់ទូរស័ព្ទ 1800 203 232 ៕