ទប់ឆ្ងល់មិនបាន មានរឿងអីបានជាតារាល្បីៗ នាំគ្នានិយាយពីរឿង ”ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!” (វីដេអូ)
នាពេលថ្មីៗនេះ មានវីដេអូជាច្រើនរបស់តារាសម្ដែង ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងសង្គម ដែលមាន ជា វណ្ណរិទ្ធ ឌីជេ ណាណា និង សុខ សុមាវតី បានមកអង្រួនចិត្តអ្នកគាំទ្រឲ្យកាន់តែងឿងឆ្ងល់ អំពីក្លិនម្យ៉ាងនៅក្នុងវីដេអូរបស់ពួកគាត់ ។ នៅក្នុងវីដេអូនោះ តារាសម្ដែងទាំងអស់ បានបង្ហាញទឹកមុខដូចជាចង់ញ៉ាំយ៉ាងខ្លាំង ទប់ចិត្តមិនបាន បន្ទាប់ពីពួកគាត់បានស្រង់ក្លិនចេញពីចាននោះ ។ ប៉ុន្តែ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់មួយកម្រិតទៀតនោះ គឺពួកគាត់បានសរសេរ Caption នៅលើវីដេអូថា ៖”ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!” ពួកគាត់បានបន្ថែមទៀតថា”ផលិតផលខ្មែរ ស្នាដៃខ្មែរ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ទើបតែចេញលក់ថ្មីៗ”។
លើសពីនេះ យើងក៏ឃើញមានវីដេអូរបស់តារាហ្វេសប៊ុកជាច្រើនរូបផ្សេងទៀតបានលើកឡើងស្រដៀងគ្នានេះដែរមានការតាំងចានដ៏ធំនៅផ្សារតាមវិទ្យុ ផ្ទាំងប៉ាណូតាមផ្លូវ ជាដើម ។ ក្នុងនោះមានតារាសម្តែង រ៉េន នីតារា ក៏ងឿងឆ្ងល់ដែរ បន្ទាប់ពីឃើញតារាល្បី 3 ដួងរបស់យើងនៅក្នុងវីដេអូដោយបង្ហោះនៅក្នុងហ្វេសប៊ុកថា ៖”ផលិតខ្មែរថ្មី ស្នាដៃខ្មែរពិតៗ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន អាចចម្អិនញ៉ាំបានភ្លាមៗ ហើយក្លិនវិញទាក់ទាញ…..ហ្មង៎”!ហើយខ្ញុំក៏បានឃើញពួកគាត់ស្រង់ក្លិនចេញពីចាននោះផងដែរ ។
ចំណែកតារាហ្វេសប៊ុកមួយរូបទៀត រំដួលលិចទឹក ក៏ងឿងឆ្ងល់ជាខ្លាំងផងដែរ ពេលគាត់បានឃើញការដាក់តាំងចានដ៏ធំមួយនៅផ្សារធំថ្មី ដែលនៅលើចាននោះគេសរសេរថា៖ ” ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ”! ព្រមជាមួយតារា ប៊ុន ឡេង ក៏មានចម្ងល់ និងភ្ញាក់ផ្អើល ពេលគាត់ជិះតាមផ្លូវឃើញផ្ទាំងប៉ាណូដែលមានចានពណ៌ការ៉ុត ហើយមានផ្សែងទៀត! សំខាន់គេសរសេរថា ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!
ចង់ដឹងថា ទាំងអស់នេះ គេចង់និយាយ ឬបង្ហាញពីផលិតផលអ្វីឲ្យប្រាកដទៅ?
តោះចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!