អ្នកចូលរួមញញឹមបិទមាត់មិនជិត ក្រោយចូលរួមកម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូបដូចទឹកអប់ នៅផ្សារទំនើបអ៊ីអន 2
ភ្នំពេញ៖ ល្ងាចមិញនេះ អ្នកដើរលេងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី នាំគ្នារីករាយញញឹមបិទមាត់មិនជិត ក្រោយបានចូលកម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូបដូចទឹកអប់របស់ក្រុមហ៊ុន យូនីលីវើ ថ្ងៃទីមួយ។
នៅថ្ងៃដំបូងនេះ អ្នកទស្សនាបាននាំគ្នារីករាយជាមួយនឹងការលេងហ្គេមកម្សាន្តយករង្វាន់ ការលក់ក្នុងប្រម៉ូសិនពិសេស ហើយខ្លះបានភ្លឹកស្មារតីជាមួយនឹងកម្មវិធីដើរម៉ូតពីក្រុមម៉ូដែលដ៏ស្រស់ស្អាត ជាពិសេសពេលពួកគាត់បានស្រែកហ៊ោខ្លាំងៗ បន្ទាប់ពីបានជួប IDOL ក្នុងដួងចិត្តអ្នកនាង Nikki Nikki - នីគីនីគី -។
ប្រិយមិត្តទាំងអស់អាចចូលរួមកម្សាន្តដោយសេរី ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 9 យប់ នៅថ្ងៃស្អែកពេញមួយថ្ងៃទៀត ដោយកម្មវិធីសប្បាយៗជាច្រើន ហើយក៏អាចសាកល្បងផ្ទាល់នូវផលិតផលសាប៊ូ វីសូពិសេសទឹកអប់ និងទឹកក្រអូបខមហ្វតទឹកអប់ថ្មី ដែលត្រូវបានក្រុមហ៊ុន យូនីលីវើ ដាក់ចេញនូវរូបមន្តកាន់តែពិសេស ដើម្បីជួយធ្វើឲ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង ស្រស់ស្រាយជាប់បានយូរ ជួយឲ្យសាច់ក្រណាត់ទន់ល្មឿយ និងរក្សាពណ៌ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរ ហើយមានក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង។
ចឹង! ស្អែកនេះកុំភ្លេចចូលរួមកម្មវិធីតាំងពិព័រណ៍បោកសម្លៀកបំពាក់ក្លិនក្រអូបដូចទឹកអប់របស់ក្រុមហ៊ុន យូនីលីវើ ទាំងអស់គ្នាណា៎!