គ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមគណនីវីង ឬ ភ្នាក់ងារវីង ក៏អាចឈ្នះម៉ូតូ ៣ គ្រឿង និង លុយសរុប ២៤ លានរៀលភ្លាម
សម្រាប់ជាកាដូរឆ្នាំថ្មីនេះវីង និង អម្រឹតត្រៀមផ្តល់រង្វាន់ទឹកប្រាក់សរុបសចំនួន ២៤ លានរៀល និង ម៉ូតូ ៣ គ្រឿងសម្រាប់ផ្តល់ជាសំណាងដល់អតិថិជនរបស់អម្រឹត ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែមិនាឆ្នាំ ២០២០ ។
លក្ខខណ្ឌងាយៗ! លោកអ្នកគ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមគណនីវីង ឬ ភ្នាក់ងារវីងណាមួយដែលនៅជិតអ្នក លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១ លានរៀលចំនួន ២ រង្វាន់ជារៀងរាល់សប្តាហ៍ និង ម៉ូតូ ១ គ្រឿងរាល់ខែភ្លាមៗ ។ ក្រុមការងាររបស់វីង និង ធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលនឹងក្លាយជាម្ចាស់ទឹកប្រាក់ ១ លានរៀលជារៀងរាល់សប្តាហ៍ និង រង្វាន់ម៉ូតូមួយគ្រឿងរៀងរាល់ខែតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ធនាគារឯកទេសវីង នៅរៀងរាល់សប្តាហ៍ទី ១ ។ រាល់អតិថិជនដែលបានឈ្នះរង្វាន់ ក្រុមការងាររបស់វីងនឹងធ្វើការទាក់ទង។
គួរបញ្ជាក់ផងដែរថា អតិថិជនរបស់វីង និង អម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ពីគណនីអម្រឹតទៅគណនីវីង ឬ ពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹតក៏អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេកាន់តែងាយស្រួលដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៧០០០ កន្លែង នៅទូទាំងប្រទេស ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ៕