កម្មវិធីជប់លៀងបែបវេស្ទឺន Guinness Steak-It Out បានធ្វើឲ្យហ្វេនៗគ្រប់គ្នារីករាយរំសាយអារម្មណ៍ (វីដេអូ)
មើលទស្សនីយភាពកម្រងរូបភាពដ៏ស្រស់ស្អាតរបស់តារាល្បីៗ និង ហ្វេនចូលរួមនៅក្នុងវិធី Guinness Steak-It Out ក៏ដឹងថារំភើបដែរ! ហ្វេនៗជាច្រើននាក់បានចូលរួមទទួលយកភាពរីករាយប្លែកអារម្មណ៍នៅក្នុងកម្មវិធីជប់លៀងលក្ខណៈអឺរ៉ុបសម័យថ្មីកាលពីថ្ងៃទី 21 ខែធ្នូ កន្លងទៅថ្មីៗនេះ ។
កម្មវិធី Guinness Steak-It Out បានប្រព្រឹត្តទៅជាទីគាប់ចិត្ត ដែលរៀបចំឡើងយ៉ាងពិសេស ថ្មីប្លែកអារម្មណ៍ដោយ Guinness ដែលជាស្រាបៀរស្តោតលេខ 1 លើពិភពលោក ក្នុងគោលបំណងនាំមកនូវភាពរីករាយដល់អតិថិជនរបស់ខ្លួននៅឱកាសជួបជុំចុងឆ្នាំ 2019 និង ជាកាដូអបអរសាទរស្វាគមន៍ឆ្នាំថ្មី ទសវត្សរ៍ថ្មី ។ ហ្វេនចូលរួមសប្បាយខប់ៗហ្មង បំភ្លេចមិនបានជាមួយពេលវេលាដ៏អស្ចារ្យនោះ! ពួកគាត់រំសាយអារម្មណ៍នៅក្នុងកម្មវិធីដ៏ទាន់សម័យនេះ ដែលផ្តល់ឲ្យពួកគាត់នូវអារម្មណ៍ប្លែកជាមួយបរិយាកាសបែបស៊ីវិល័យ នៅទីតាំង Factory Phnom Penh ដ៏ប្រណីត រំលេចដោយភ្លើងពណ៌ស្រស់ឆើតឆាយ ជាមួយការរចនាសាលតន្រ្តីដ៏ឡូយកប់ស៊េរី បំពេញតាមសេចក្តីត្រូវការរបស់មិត្តៗយុវវ័យនាយុគសម័យថ្មី ។
ហ្វេនៗទទួលបានបទពិសោធថ្មីៗ ហើយសម្រាកលំហែកាយម៉ាសេរី សប្បាយរីករាយជាមួយឌីជេ និងតារាចម្រៀងល្បីៗ បែបហ៊ីបហប (Hip hop) មកពីជុំវិញពិភពលោក រាំលេងម៉ាសប្បាយ ញ៉ាំសាច់អាំងឈ្ងុយៗ និង អាហារឆ្ងាញ់ៗម៉ាស្រឡាញ់ជាមួយតន្រ្តីពីរោះៗកំដរអារម្មណ៍ឲ្យស្រស់ស្រាយដែលញ៉ាំងឲ្យកម្មវិធីទាំងមូលកាន់តែរីករាយអធិកអធមបំភ្លេចមិនបាន ។ រឹតតែពិសេសពួកគាត់ក៏បានជួបផ្ទាល់ជាមួយវត្តមានកំពូលចុងភៅចំណានៗ មកបង្ហាញថ្វីដៃចម្អិនម្ហូបឆ្ងាញ់ៗ ស័ក្តិសមជាមួយរសជាតិដ៏ឆ្ងាញ់អស្ចារ្យរបស់ស្រាបៀរ Guinness ។
ពី Guinness ស្រាបៀរស្តោតលេខ 1 លើពិភពលោក សូមថ្លែងអំណរគុណ ដល់ហ្វេនៗ មិត្តៗយុវវ័យទាំងប្រុសស្រី ដែលបានចូលរួមក្នុងកម្មវិធីដ៏ល្អឯកប្រចាំឆ្នាំ Guinness Steak-It Out នេះដែលធ្វើឲ្យកម្មវិធីកាន់តែក្លៀវក្លាអស្ចារ្យ និង ជាកំណត់ត្រាថ្មីរបស់ស្រាបៀរ Guinness ។ សូមបន្តគាំទ្រស្រាបៀរ Guinness និង ផេកហ្វេសប៊ុក Guinness របស់យើង ដើម្បីទទួលបានភាពរីករាយ ប្រូម៉ូសិនពិសេសៗ និង កម្មវិធីសប្បាយៗនៅឆ្នាំ 2020 បន្តទៀត ។ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ ៕
សូមទស្សនាវីដេអូខាងក្រោម៖